邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជាច្រើនបានបរិច្ចាគប្រាក់សរុប 8000 លានដុល្លាអាមេរិក ដើម្បីគាំទ្រការស្រាវជ្រាវវ៉ាក់សាំងជំងឺកូវីដ-19 ខណៈអាមេរិកមិនបានចូលរួមឡើយ

2020-05-06 14:39:54 cri

图片默认标题_fororder_国际认捐大会

      ដើម្បី​គាំទ្រ​និង​ឆ្លើយតប​នឹង​​សេចក្តីអំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក  ​ជំរុញ​​ការស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​ប្រឆាំង​​ជំងឺ​កូវីដ-19 ​ ​កាលពី​ថ្ងៃទី ៤ ខែ​ឧសភា​  ​​សហភាព​អឺរ៉ុប​និង​ប្រទេស​មួយចំនួន​បាន​រួមគ្នា​បើក​ធ្វើ​​​សន្និបាត​​​តាម​​អនឡាញ​​ស្តីពី «​ការបរិច្ចាគ​​ប្រាក់​អន្តរជាតិ ​ដើម្បី​ទប់ទល់​ជំងឺ​កូវីដ-19 »​ ​ហើយ​​ទទួលបាន​ប្រាក់បរិច្ចាគ​សរុប​ដល់ទៅ​​ 8000 ​លាន​ដុល្លា​អាមេរិក។ ​លោកស្រី ​Ursula von der Leyen  ​​​ប្រធាន​គណៈកម្មាធិការ​​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា ​ពិភពលោក​ទាំង​មូល​បាន​បង្ហាញ​នូវ​ស្មារតី​សាមគ្គីភាព​ដើម្បី​ផលប្រយោជន៍​រួម​។

      ក៏ប៉ុន្តែ ​ប្រព័ន្ធសារព័ត៌មាន​អាមេរិក CNN ​បាន​ផ្សាយ​ដំណឹង​ថា  ​ខណៈ​​ប្រទេស​ជាច្រើន​លើ​លោក​រួម​ទាំង​ ចិន បារាំង អង់គ្លេស​ជាដើម ​និង​អង្គការអន្តរជាតិ​ជាច្រើន​សុទ្ធតែបាន​ចាត់​បញ្ជូន​​​តំណាង​ចូលរួម​​សន្និបាត​លើក​នេះ  ​សហរដ្ឋ​អាមេរិក​មិនបាន​ចូលរួម​​នោះ​ទេ​ ​​។​ទង្វើ​របស់​អាមេរិក​​ត្រូវ​​មតិសាធារណៈ​​រិះគន់​​និង​ចោទ​​ជា​មន្ទិល​​សង្ស័យ​ជាទូទៅ។

​      កាសែត​«The New York Times»​ ​បាន​រិះគន់​ថា​  មាគ៌ា​ឯកោ​​ដែល​អាមេរិក​កំពុង​ដើរ​​គឺ​​ធ្វើ​​ផ្ទុយខ្លាំង​ពី​​បណ្តា​​ប្រទេស​នានា​  ដោយសារ​​ការបរិច្ចាគ​​ប្រាក់​លើក​​នេះ​បាន​បង្ហាញ​នូវ​កិច្ចខិតខំ​​នៃ​ពហុភាគីនិយម​​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស