马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភារកិច្ចហោះហើរជាលើក​ដំបូង​នៃ​រ៉ុក្កែត​ដឹកជញ្ជូន​Long March-​៥​Bនៃ​ប្រទេស​ចិន​ទទួល​បាន​ជោគជ័យ​ដ៏​គាប់ប្រសើរ​ព្រម​ទាំង​ចាប់ផ្តើម​កិច្ចកសាង​ស្ថានីយអវកាសជំនាន់​ថ្មី​នៃ​ប្រទេស​ចិន​ដោយបង្ហោះ​យាន​អវកាស​បែបថ្មីដែលមាន​ទម្ងន់​២២តោន

2020-05-06 15:21:43 cri

图片默认标题_fororder_微信图片_20200506151957

图片默认标题_fororder_微信图片_20200506152003

图片默认标题_fororder_微信图片_20200506152007

      កាលពី​វេលាម៉ោង​១៨ថ្ងៃ​ទី​៥ខែ​ឧសភា ​រ៉ុក្កែត​ដឹកជញ្ជូន​Long Marc-​៥​Bត្រូវបាន​បាញ់បង្ហោះនៅស្ថានីយបង្ហោះ​យាន​អវកាសWenchang ​ហើយបាន​ចូល​ទៅ​ក្នុង​គន្លង​តារា​វិថីតាម​ការ​កំណត់បន្ទាប់​ពី​ហោះហើរបាន៤៨៨វិនាទី ​និងបាន​បញ្ជូនយាន​អវកាសពិសោធន៍នៃ​យានអវកាសផ្ទុកមនុស្ស​ជំនាន់​ថ្មី​ដែលមាន​ទម្ងន់​២២តោន​ទៅលើ​លំហ​អវកាស​ដោយ​ជោគជ័យ។

នេះជាលើក​ដំបូង​ដែល​បង្ហោះ​យាន​អវកាសមាន​ទម្ងន់​លើស​ពី​២ម៉ឺនគីឡូក្រាម​តាម​រយៈ​រ៉ុក្កែត​ដឹកជញ្ជូនរបស់​ប្រទេស​ចិន​ ក៏​ដូចជា​ទ្វីបអាស៊ី។​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹងថា ​ប្រទេស​ចិន​មាន​ផែនការ​កសាង​ស្ថានីយអវកាសឱ្យ​រួចរាល់​នៅ​ឆ្នាំ​២០២២ដែលនឹង​បង្ហោះយានអវកាស​៤​គ្រឿង​ក្នុង​អំឡុង​ពេលនេះ។​បច្ចុប្បន្ន​នេះ ​អវកាសយានិកត្រូវបាន​ជ្រើសរើស​រួចហើយ​ដែល​កំពុងទទួល​ការ​ហ្វឹកហាត់​។យាន​អវកាស​ពិសោធន៍​ជំនាន់ថ្មី​ដែល​ស្រាវជ្រាវនិង​ផលិត​ដោយប្រទេស​ចិន​លើក​នេះ​មាន​កម្ពស់​ជិត​៩​ម៉ែត្រដែលអាច​ផ្ទុក​អវកាសយានិកម្តង​ចំនួន​ពី​៦​ទៅ​៧​នាក់​នា​ពេល​អនាគត។

យោងតាម​ផែនការ​នេះ ​ក្នុង​ឆ្នាំ២០២០ ​រ៉ុក្កែត​ដឹកជញ្ជូន​Long Marchលេខ​៥នឹង​ត្រូវបាញ់​បង្ហោះបី​លើកដែល​រួមទាំង ​​យាន​អវកាសពិសោធន៍នៃ​យានអវកាស​ផ្ទុកមនុស្ស​ជំនាន់​ថ្មី ​​យាន​រុករកនិងអភិវឌ្ឍន៍​ភពព្រះអង្គារ​និង​យាន​រុករកនិងអភិវឌ្ឍន៍​ភពព្រះចន្ទ​Change លេខ5។

អ្នកបកប្រែ:马小青
ប្លុកពិសេស