魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការសិក្សាបង្ហាញថា វីរុសកូវីដ ១៩ បានរីករាលដាលនៅក្នុងប្រទេសបារាំងតាំងពីចុងខែធ្នូ ឆ្នាំមុន ហើយករណីឆ្លងមិនទាក់ទងនឹងប្រទេសចិននោះទេ

2020-05-06 15:19:48 cri

    របាយការណ៍​សិក្សា​ស្រាវជ្រាវ​ផ្នែកវេជ្ជសាស្ត្រ​ស្តីពី​ជំងឺ​កូវីដ​ ១៩ ​ដែល​ដឹកនាំ​ដោយ​ក្រុម​គ្រូពេទ្យ​បារាំង​បាន​បញ្ជាក់​ថា ​វីរុសកូវីដ ​១៩ ​បាន​រីករាលដាល​នៅ​ក្នុង​ប្រទេស​បារាំង​តាំង​ពី​ចុង​ខែធ្នូ ​ឆ្នាំមុន ​មក​ម្ល៉េះ ​ហើយ​ករណីឆ្លង​ទាំងនេះ​មិនទាក់ទង​នឹង​ប្រទេសចិន​នោះ​ទេ។​

    របាយការណ៍នេះ​បាន​ចង្អុលបង្ហាញ​ថា ​ក្រុម​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​បាន​ប្រមូល​សំណាក​ពី​អ្នក​ដែល​មាន​ជំងឺរលាកសួត​ធ្ងន់ធ្ងរ​ដែល​ទទួល​ការ​ព្យាបាល​នៅ​ទីក្រុង​ប៉ារីស។​អ្នកជំងឺ​ទាំងនេះ​ត្រូវបាន​ព្យាបាល​ក្នុង​ចន្លោះពី​ថ្ងៃទី ​២ ​ខែធ្នូ ​ឆ្នាំ ​២០១៩ ​ដល់​ថ្ងៃទី ​១៦ ​ខែមករា ​ឆ្នាំ ​២០២០ ​កន្លងមក​។​

    ការសិក្សា​បង្ហាញ​ថា ​អ្នកជំងឺ​ជនជាតិ​បារាំង​ដំបូង​ដែល​ឆ្លង​វីរុស​កូវីដ ១៩ ​គឺ​មាន​អាយុ ​៤២ ​ឆ្នាំ ​ហើយ​គាត់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​កាលពី​ចុងខែធ្នូ ​ឆ្នាំមុន។ ​ការ​ធ្វើ​ដំណើរ​លើក​ចុង​ក្រោយ​របស់​គាត់ ​គឺ​ទៅ​ប្រទេស​អាល់ហ្សេរី​កាលពី​ខែសីហា ​ឆ្នាំ ​២០១៩ ​ហើយ​មិន​មាន​ទំនាក់​ទំនង​អ្វី​ជា​មួយ​ប្រទេសចិន​នោះ​ទេ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស