魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អភិបាលក្រុងមួយរូបនៃរដ្ឋញូជឺស៊ីថែ្លងថា លោកបានឆ្លងវីរុសកូវីដ ១៩ កាលពីខែវិច្ឆិកា ឆ្នាំមុន

2020-05-06 15:05:05 cri

图片默认标题_fororder_638398627

    លោក​ Michael ​Melham ​អភិបាល​ក្រុង ​Belleville នៃ​រដ្ឋញូជឺស៊ី ​នៃ​សហរដ្ឋអាមេរិក​បាន​ថែ្លង​នាពេលថ្មីៗនេះ ​ថា ​លោក​មានវិជ្ជមាន​លើ​ការ​ធ្វើតេស្ត​វីរុស​កូវីដ ១៩ ​ហើយ​លោក​ជឿ​ជាក់​ថា ​លោក​បាន​ឆ្លង​វីរុស​កូវីដ ​១៩ ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ ​២០១៩ ​មក​ម្ល៉េះ។​លោក​គ្មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នោះទេ ​ពេល​នោះ​គ្រូពេទ្យ​ធ្វើរោគវិនិច្ឆ័យ​ថា ​លោក​បាន​ឆ្លង​ជំងឺផ្តាសាយ។​

    ទាក់ទិន​នឹង​រឿងនេះ ​លោក ​Cui ​Tiankai ​ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​សហរដ្ឋអាមេរិក​បាន​ថែ្លង​កាលពី​យប់​ថ្ងៃទី ​៥ ​ខែឧសភា ​ថា ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​សុទ្ធតែ​ជឿជាក់ថា ​ទីកន្លែង​ដែល​រកឃើញ​ករណី​ឆ្លង​ដំបូង ​វា​មិន​ប្រាកដជា​ប្រភព​នៃ​កំណើត​វីរុស​នោះ​ទេ។​មនុស្ស​ជាច្រើន​គិតថា ​ករណីឆ្លង​ដំបូង​បំផុត​ត្រូវបាន​រកឃើញ​នៅ​ក្រុង​វូហាន ​ប៉ុន្តែ​ឥឡូវនេះ​ករណី​កើត​មុន​ក្រុងវូហាន​ត្រូវបាន​រកឃើញ​នៅ​ក្នុង​សហរដ្ឋអាមេរិក​និង​អឺរ៉ុប។​តើនេះ​មាន​ន័យ​ថា​យ៉ាងម៉េច​ត្រូវ​ទុកឱ្យ​អ្នកវិទ្យាសាស្ត្រ​ជា​អ្នកសិក្សា​ស្រាវជ្រាវ​។​ទាក់ទិន​នឹង​ប្រភព​នៃ​វីរុស ​មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​ជាទូទៅ​ជឿជាក់ថា ​វីរុសនេះ​ត្រូវ​កើត​ចេញ​ពី​ធម្មជាតិ ​មិនមែន​បង្កើត​ឡើង​នៅក្នុង​បន្ទប់​ពិសោធន៍​នោះ​ទេ។​លោក​រំពឹងថា ​អ្នកទាំងអស់គ្នា​អាច​ជឿ​លើ​វិទ្យាសាស្ត្រ​និង​ការពិត៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស