邓倩
ភាសាខ្មែរ
Friday, 11  Apr

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

សេតវិមានអាមេរិកនិយាយបំផ្លើសថា វីរុសកូវីដ ១៩ មានប្រភពចេញពីបន្ទប់ពិសោធន៍ ត្រូវ សម្ព័ន្ធ UKUSA ច្រានចោល

2020-05-06 17:24:41 cri

  អង្គការ​សុខភាព​ពិភពលោក​បាន​បើកធ្វើសន្និសីទ​កាសែតជា​​ប្រចាំ​ស្តីពី​ជំងឺ​កូវីដ​ ១៩ កាលពី​ថ្ងៃទី​ ៤ ខែ​ឧសភា​ ។ ជុំ​វិញ​ករណី​ដែល​លោក​ត្រាំ​ ប្រធានាធិបតី​អាមេរិក​និង​លោក​ ​Mike​PomPeo រដ្ឋមន្ត្រី​ការបរទេសអាមេរិកបាន​​អះអាង​ថា​  វីរុស​កូវីដ​ ១៩ មាន​ប្រភព​ចេញពី​មន្ទីរ​សិក្សា​ស្រាវជ្រាវ​វីរុស​​នៅក្រុង​វូហាន​ មន្ត្រី​ជា​ច្រើន​រូប​នៃកម្មវិធី​សុខាភិបាល​ជាបន្ទាន់​នៃអង្គការ​សុខភាព​ពិភពលោក​បាន​ឆ្លើយ​តប​ថា​ ឈរលើមូល​ដ្ឋាននៃ​​ភស្តុតាងបាន​ពី​លំដាប់​ហ្សែន​និង​យោបល់​ទាំង​អស់​​ដែល​អង្គការ​សុខភាព​ពិភពលោក​​ទទួលបាន​ សុទ្ធតែ​បញ្ជាក់​ថា​ វីវុស​មាន​ប្រភព​ចេញ​ពីធម្មជាតិ​ ។ ជា​ធម្មតា វីរុស​កូរ៉ូណា​គឺ​ចម្លងទៅមក​រវាង​​សត្វ​ប្រចៀវ ។ ពេល​បច្ចុប្បន្ន មាន​លំដាប់ហ្សែន​នៃ​វីរុស​ពេញ​លេញ​ជិត​ ១៥០០០ សំណាក​ សុទ្ធតែបង្ហាញ​ថា​ វីរុស​កូវីដ​ ១៩ មិន​មែន​បង្កើត​ឡើង​ដោយ​មនុស្ស​ទេ ។

ចំណែក​ឯសម្ព័ន្ធ​ UKUSA ដែល​ជា​បណ្តាញ​ចែក​រំលែក​ព័ត៌មាន​រវាង​អាមេរិក​ អង់គ្លេស​ កាណាដា អូស្ត្រាលី​និង​នូវែលសេឡង់​ ក៏​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗកន្លងទៅនេះ​ថា​ ការ​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ គ្មាន​​លទ្ធភាព​បណ្តាល​មក​ពី​ការធ្លាយ​​ចេញវីរុស​ពី​បន្ទប់ពិសោធន៍​ទេ​ ។ ការ​លើក​ឡើង​បែប​នេះ​បាន​ច្រាន​ចោល​ពាក្យ​សម្តី​ដែល​ជា​ឧបាយកល​របស់​លោកត្រាំ​និង​លោកMike Pompeo អំពី​ប្រភព​ដើម​របស់​វីរុស​កូវីដ​ ១៩ ។

图片默认标题_fororder_1588683812918_666_1850x1078

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស