孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនផ្តល់ថវិកាគ្រប់ចំនួនជូនអង្គការសហប្រជាជាតិនិងគាំទ្រតួនាទីសំខាន់របស់អង្គការសហប្រជាជាតិ

2020-05-06 15:23:51 cri

图片默认标题_fororder_交会费

    កាលពី​ថ្ងៃទី៤​ខែឧសភា ​ប្រទេសចិន​បាន​ផ្តល់ថវិកា​គ្រប់ចំនួន​ប្រចាំ​ឆ្នាំ២០២០​ជូន​អង្គការ​សហប្រជាជាតិ សរុបជិត​​៣រយ៣៦​លានដុល្លារ​អាមេរិក ​ដែលបាន​បង្ហាញថា​ ប្រទេសចិន​​​គាំទ្រ​តួនាទី​សំខាន់​របស់​អង្គការសហប្រជាជាតិ​​ ​និងប្រកាន់ខ្ជាប់​ពហុភាគីនិយម​យ៉ាង​ម៉ឺងម៉ាត់ ។ ​លោក​ Stephane ​Dujarric អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បានវាយតម្លៃ​ខ្ពស់ចំពោះ​ប្រទេសចិន ។

    ឆ្នាំ២០២០នេះ​ជាខួបឆ្នាំ​ទី៧៥នៃ​ការបង្កើត​អង្គការសហប្រជាជាតិ​ សហគមន៍​អន្តរជាតិ​រំពឹងទុក​​ខ្ពស់​ចំពោះ​តួនាទីនៃ​អង្គការសហប្រជាជាតិ​ ។ ប្រទេសចិន​គាំទ្រ​យ៉ាងសកម្ម​ចំពោះ​អង្គការ​សុខភាព​ពិភពលោក​ ដែល​បានបរិច្ចាគ​៥០លាន​ដុល្លារអាមេរិក ​សម្រាប់​ការបង្ការ​ជំងឺកូវីដ១៩​និងគាំទ្រ​ការកសាង​ប្រព័ន្ធ​សុខាភិបាល​របស់ប្រទេស​កំពុងអភិវឌ្ឍន៍​ជាដើម ។

    វីរុសគ្មាន​ព្រំដែនទេ ​ជំងឺឆ្លង​ក៏មិន​បែងចែក​ពូជសាសន៍ដែរ​ ។ ចិននឹងបន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសនានា​ រួមគ្នាពុះពារ​ឧបសគ្គនិង​ជំរុញ​ការបង្កើត​សហគមន៍​រួមវាសនា​តែមួយ​របស់​​មនុស្សជាតិ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស