魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំណូលទេសចរណ៍អំឡុងថ្ងៃឈប់សម្រាប់ទិវាពលកម្មអន្តរជាតិក្នុងប្រទេសចិនបានដល់ទៅ ៤៧៥៦០ លានយាន់

2020-05-06 14:21:54 cri

    កាលពី​ថ្ងៃទី ៥ ខែឧសភា អ្នកសារព័ត៌មាន​បានដំណឹង​ពី​ក្រសួង​វប្បធម៌​និង​ទេសចរន៍​ចិន​ឱ្យដឹងថា ទីផ្សារ​ទេសចរណ៍​ក្នុងស្រុក​អំឡុង​ថ្ងៃឈប់សម្រាក​ទិវាពលកម្ម​អន្តរជាតិ​ឆ្នាំនេះ​គឺមានស្ថិរភាព​និង​សណ្តាប់ធ្នាប់​ល្អ ទេសចរជាតិ​សរុប ១១៥ លាននាក់​បាន​ដើរកម្សាន្ត​នៅទូទាំង​ប្រទេស បាន​ចំណូល​ទេសចរណ៍ ៤៧៥៦០ លានយាន់ ។

    តំបន់នានា​បាន​ប្រើប្រាស់​ភាពវៃឆ្លាត​សិប្បនិមិត្ត​យ៉ាងពេញលេញ គ្រប់គ្រង​រមណីយដ្ឋាន​និងការងារ​ទទួលភ្ញៀវ​ទេសចរ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃការជួបជុំគ្នា ។ ក្នុងនោះ ការដើរកម្សាន្ត​នៅជនបទ​និង​តំបន់នៅ​ជុំវិញ​ក្លាយជា​គោលដៅ​ទេសចរណ៍​សំខាន់ ការគយគន់​ទេសភាព ទស្សនាពិព័រណ៌​និង​ការសំដែង​តាមអនឡាញ​ជាដើម​បានបន្ថែម​អារម្មណ៍សប្បាយ​រីករាយ​ដល់​អ្នកទេសចរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស