魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៃសហរដ្ឋអាមេរិកមានចំណុចគួរឱ្យសង្ស័យជាច្រើន គួរតែទទួលការពិនិត្យអង្កេតពីអន្តរជាតិ

2020-05-06 14:31:36 cri

    ពេល​កន្លងទៅ​ថ្មីៗនេះ ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​របស់អាមេរិក​សុទ្ធតែ​ចោទជា​មន្ទិលសង្ស័យដល់​ការបង្ការ​និងគ្រប់គ្រង​ជំងឺកូវីដ១៩​ក្នុងប្រទេស ។ ក្នុងនាមជា​ប្រទេស​ដែលមាន​លក្ខណសម្បត្តិ​ផ្នែកព្យាបាលជំងឺ​ដ៏ល្អ​បំផុត​លើពិភពលោក សហរដ្ឋអាមេរិក​បែរជា​មានករណី​ឆ្លងជំងឺ​និងករណីស្លាប់​ច្រើនបំផុត​លើទូទាំង​ពិភពលោក​ទៅវិញ និងបានក្លាយជា​ប្រទេសនាំចេញ​ជំងឺកូវីដ១៩​ដ៏សំខាន់ ។ អ្នកនយោបាយ​អាមេរិក​មួយចំនួន ដែល​មានលោក​Pompeo​ជាតំណាង មិនគិតពិចារណាពី​ការពង្រឹង​ការងារ​បង្ការ​និងគ្រប់គ្រង​ជំងឺ បែរជា​ប្រឌិត​ពាក្យកុហក ប៉ុនប៉ង់​ទម្លាក់កំហុស​លើប្រទេសចិន​តាមរយៈ​ការពិនិត្យអង្កេត​អន្តរជាតិ ក្នុង​គោលបំណង​បិទបាំង​រឿងពិត​នៃការបរាជ័យ​ក្នុង​ការបង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង​របស់​អាមេរិក ដើម្បី​គេចវេះពី​ទំនួលខុសត្រូវ​ក្នុងការ​បណ្តាលឱ្យ​ជំងឺនេះ​រីករាលដាល​ខ្លាំង ។

    ហេតុអ្វី​ការបង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង​នៃអាមេរិក​ត្រូវបរាជ័យ​យ៉ាងខ្លាំង? អាមេរិក​គួរតែ​ទទួលខុសត្រូវ​យ៉ាងដូចម្ត៉េច​ចំពោះ​ការរីករាលដាល​នៃជំងឺនេះ​នៅទូទាំង​ពិភពលោក? តើអ្នកយោបាយ​អាមេរិក​ចង់លាក់បាំង​រឿងអ្វី?ទាំងអស់នេះ​ត្រូវឱ្យ​សហគមន៍​អន្តរជាតិធ្វើ​ការពិនិត្យអង្កេត ។

ជាបឋម អាមេរិក​គួរតែ​អនុញ្ញាតឱ្យ​អង្គការ​សុខភាព​ពិភពលោក​និងអង្គការ​ផ្សេងៗ​ចូលពិនិត្យ​អង្កេត​បន្ទប់ពិសោធន៍​ជីវសាស្ត្រ​Fort Detrick ។ មូលហេតុ​ពិត​នៃការបិទ​បន្ទប់ពិសោធន៍នេះ​គឺអ្វី ប្រជាជន​មានសិទ្ធិ​យល់ដឹង​ឱ្យច្បាស់ ។ ទី ២ អាមេរិក​គួរតែ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ដើម្បី​ពិនិត្យអង្កេត​ឱ្យបាន​ច្បាស់ថា តើមាន​ការបិទបាំង​ជំងឺកូវីដ១៩​ថាជា​ជំងឺ​គ្រុនផ្តាសាយ​ឬអត់ ។ អ្នកជំងឺ​កូវីដ១៩​លេខសូន្យ​លើពិភពលោក​បានលេចចេញ​នៅអាមេរិក​យូរមកហើយ​មែនឬ? ទី ៣ អាមេរិក​គួរតែសហការ​ជាមួយ​ការពិនិត្យអង្កេត​អន្តរជាតិ ដើម្បី​ស្វែងរកថា តើ​ករណីឆ្លង​វីរុស​កូវីដ១៩​ដំបូងនៅអាមេរិក​កើតឡើង​នៅ​ពេលណា។

ប្រទេសចិន​ប្រឆាំងនឹង​ការផ្សារភ្ជាប់​ការពិនិត្យអង្កេត​អន្តរជាតិ​ជាមួយ​នយោបាយ និងការ​មួលបង្កាច់​ប្រទេសចិន ។ ការស៊ើបអង្កេត​អន្តរជាតិ​ស្តីពី​ជំងឺកូវីដ១៩​ត្រូវតែ​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ តែមិនអាច​ដឹកនាំ​ដោយអាមេរិក​ដែល​ប្រកាន់យក​ឯកតោភាគីនិយម​នោះទេ ។

ជំងឺនេះ​បានផ្ទុះ​នៅតំបន់​ជាច្រើន​នៃពិភពលោក ហើយមិនដឹង​ច្បាស់ពី​ប្រភព បើ​ធ្វើ​ការពិនិត្យអង្កេត​អន្តរជាតិ ក៏ត្រូវតែ​ធ្វើឡើង​ក្នុងទម្រង់​យុត្តិធម៌ ប្រទេស​ពាក់ព័ន្ធ​ត្រូវមាន​សិទ្ធិ​ស្មើគ្នា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស