邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈិមចិនផ្ញើលិខិតអបអរសាទរចំពោះការបំពេញភារកិច្ចហោះហើរជាលើកដំបូងដោយជោគជ័យនៃរ៉ុកែ្កតដឹកជញ្ជូនឈ្មោះ Long March-5B

2020-05-06 15:45:39 cri

图片默认标题

      កាលពី​ថ្ងៃទី​ ៥ ខែ​ឧសភា​ គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ ក្រុមប្រឹក្សា​រដ្ឋ​ និង​គណៈកម្មាធិការ​យោធាមជ្ឈិម​ចិន​បាន​ផ្ញើ​លិខិត​អបអរសាទរ​ចំពោះ​ការ​បំពេញ​ភារកិច្ច​ហោះហើរ​លើក​ដំបូង​ដោយ​ជោគជ័យ​នៃ​រ៉ុក្កែត​​ដឹកជញ្ជូន​ឈ្មោះ​ Long March-5B។

សារលិខិត​​​បាន​បញ្ជាក់​ថា​ ភាព​ជោគជ័យ​នេះ​ជា​មូល​ដ្ឋាន​ដ៏​រឹងមាំ​​សម្រាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជំហានទី ៣ នៃកម្មវិធី​​ដឹកជញ្ជូន​មនុស្ស​ទៅកាន់​អវកាស​នៃប្រទេស​ចិន​ ។ នេះ​ជា​សមិទ្ធផល​ថ្មីបំផុត​ក្នុង​​ការ​ដើរ​តាម​ផ្លូវ​នវានុវត្ត​ន៍​ដោយ​ម្ចាស់ការ​ដែល​មាន​លក្ខណៈពិសេស​ចិន​​ បាន​លើក​ទឹក​ចិត្ត​ដល់​បក្ស​និង​​យោធា​ ក៏​ដូច​ជា​ប្រជាជនចិន​គ្រប់​ជនជាតិ​​ឱ្យ​ខិតខំប្រឹង​ប្រឹង​តទៅ​ទៀត​ ដើម្បី​ត្រួសត្រាយ​បរិបទ​ថ្មី​នៃ​បុព្វហេតុ​សង្គមនិយម​ដែល​មាន​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​ ។

សារលិខិត​បាន​បញ្ជាក់​ទៀត​ថា​ កម្មវិធី​ដឹកជញ្ជូន​មនុស្ស​ទៅកាន់​អវកាស​ជំហាន​ក្រោយនឹង​ជួប​​ភាពលំបាកនិង​បញ្ហា​ប្រឈម​យ៉ាង​ស្មុគស្មាញ​ ។ រំពឹង​​ថា​ ក្រោម​ការ​ណែនាំ​នៃ​គំនិត​សង្គម​និយម​ដែល​មានលក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​​លោក​ប្រធាន​រដ្ឋ​ស៊ី ​ជីនភីង​ អ្នកទាំង​អស់​គ្នា​​​នឹង​​បំពេញ​កាតព្វកិច្ចរបស់​ខ្លួន​​យ៉ាង​មុតមាំ​ ខំប្រឹង​តស៊ូ​ដើម្បី​បង្កើតសមិទ្ធផល​ថ្មី​ ក្នុង​ន័យ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​​សម្រេចបាន​នូវសុបិនចិនស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ​​ ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស