孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសហប្រតិបត្តិការអន្តរជាតិខាងការប្រើប្រាស់លំហអវកាសនៃស្ថានីយអវកាសចិនបានចាប់ដំណើរការ គម្រោងវិទ្យាសាស្ត្ររបស់ប្រទេសចំនួន១៧បានត្រូវជ្រើសរើស

2020-05-06 14:43:37 cri

图片默认标题_fororder_空间站

    នៅ​វេលាម៉ោង​១៨​ល្ងាច​កាលពី​ថ្ងៃទី៥​ខែឧសភា ​រ៉ុក្កែត​ដឹកជញ្ជូន ​Long ​March-5B ​របស់ចិន​បានត្រូវ​បង្ហោះ​​ជាលើកដំបូង​ដោយ​ជោគជ័យ​ ដែល​បង្ហាញថា​ ការដឹក​មនុស្ស​ទៅទីអវកាស​របស់ចិន​បាន​បោះជំហាន​ចូលក្នុង​យុគសម័យ​ស្ថានីយ​អវកាស​ជាផ្លូវការ ។ ​លោក ​Zhou ​Jianping ​អគ្គស្ថាបត្យករនៃ​កម្មវិធី​ដឹកមនុស្ស​ទៅទីអវកាស​របស់ចិន​បានថ្លែងថា​ កិច្ចសហប្រតិបត្តិការ​អន្តរជាតិខាង​ការប្រើប្រាស់​លំហអវកាស​នៃស្ថានីយ​អវកាសចិន​បានចាប់ដំណើរការ​ហើយ​ ​គម្រោង​ស្រាវជ្រាវ​ខាងអវកាស​របស់​ប្រទេស​ចំនួន១៧​បានត្រូវ​ជ្រើសរើស ។

    ស្ថានីយ​អវកាស​ចិនមាន​កម្រិត​៦០តោន​ គឺបង្កើត​ដោយបន្ទប់​ស្នូលមួយនិង​បន្ទប់ពិសោធន៍ពីរ​ ដែលមាន​អាយុ១០ឆ្នាំ​និងអាច​ផ្ទុក​មនុស្ស​៣នាក់ ។

លោក ​Zhou​ Jianping​ បានថ្លែងថា​ ការសិក្សា​ខាង​វិទ្យាសាស្ត្រ​ជាកិច្ចការរួម​របស់​មនុស្សជាតិ​ ប្រទេសចិន​ប្រកាន់ខ្ជាប់​គោលការណ៍​ប្រើប្រាស់​អវកាស​ដោយ​សន្តិភាព ​និង​លើកទឹកចិត្ត​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិដ៏​ទូលំទូលាយ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស