邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZhang Ming តំណាងរដ្ឋាភិបាលចិនចូលរួមសន្និសីទតាមប្រព័ន្ធវីដេអូស្តីពីការសន្យាបរិច្ចាគបប្រាក់អន្តជាតិដើម្បីទប់ទល់នឹងជំងឺកូវីដ ១៩

2020-05-06 14:54:10 cri

图片默认标题_fororder_张明

 

កាលពី​ថ្ងៃទី ៤ ខែ​ឧសភា​ លោកZhang Ming តំណាង​រដ្ឋាភិបាល​ចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទតាម​ប្រព័ន្ធ​​វីដេអូ​ស្តីពី​ការ​សន្យាបរិច្ចាគប្រាក់​អន្តជាតិ​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ថ្លែង​សុន្ទរកថា​ ។

លោក​Zhang​ Ming បាន​ថ្លែង​ថា​ ប្រឈម​នឹង​ជំងឺ​កូវីដ ១៩ បណ្តា​ប្រទេស​នានា​លើពិភពលោក​​សុទ្ធតែ​ជា​សហគមន៍រួម​វាសនា​តែមួយ​​ ។ លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​បាន​ផ្តួច​ផ្តើម​គំនិតឱ្យ​​សហគមន៍អន្តរជាតិ​​មាន​ជំនឿចិត្ត​យ៉ាង​មុតមាំ​ និង​សាមគ្គីគ្នា​​ដើម្បី​ទប់ទល់​នឹង​ជំងឺ​ឆ្លង​ ​​​ប្រទេស​ចិន​រីក​រាយ​ផ្តល់​ការ​គាំ​ទ្រ​យ៉ាង​សកម្ម​ ។ ប្រទេស​ចិន​ជា​សមាជិក​មួយ​ក្នុង​សហគមន៍​អន្តជាតិ​ដែល​មាន​ទំនួល​ខុសត្រូវ​ ថ្វី​ត្បិត​តែ​ការ​បង្ការ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​​ប្រទេស​ខ្លួន​នៅ​តែ​ស្ថិត​ក្នុង​​​ភាព​លំបាក​ដដែល​ក្តី​ ក៏​នៅតែ​ខំប្រឹង​ផ្តល់​ជំនួយ​ដល់​ប្រទេស​ដទៃអស់​ពី​លទ្ធភាព​ ។ ​ភាគី​ចិន​​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​រួម​គ្នា​ផ្តល់​ការ​គាំទ្រ​ដល់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ ក៏​ដូច​ជា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ត្រី​ភាគីនិង​ពហុ​ភាគី ។

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស