马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកទទួលខុសត្រូវនៃបន្ទប់ព្យាបាលជំងឺធ្ងន់នៃមន្ទីរពេទ្យបារាំងថ្លែងថា នៅចុងខែធ្នូឆ្នាំ២០១៩ក៏បានរកឃើញករណីឆ្លងជំងឺកូវីដ១៩នៅក្នុងតំបន់ហើយ

2020-05-05 14:49:53 cri

កាលពី​ថ្ងៃទី៣​ខែឧសភា​តាមម៉ោង​តំបន់ ​អ្នកទទួល​ខុសត្រូវម្នាក់​នៃបន្ទប់​ព្យាបាល​ជំងឺធ្ងន់​នៃមន្ទីរពេទ្យ​បារាំងបាន​ថ្លែងថា ​បារាំង​បាន​រកឃើញ​ករណីឆ្លង​ជំងឺកូវីដ១៩​កាលពី​ចុងខែធ្នូ​​ឆ្នាំ២០១៩​មកម៉្លេះ ។

លោក​សាស្ត្រាចារ្យ ​YVES ​COHEN ​ជាអ្នកទទួល​ខុសត្រូវនៃ​បន្ទប់​ព្យាបាល​ជំងឺធ្ងន់​នៃមន្ទីរពេទ្យ​ចំនួនពីរ​នៅក្បែរ​ក្រុងប៉ារីស ។ ​លោកបាន​ថ្លែងនៅ​ពេលចូលរួម​កម្មវិធី​ទូរទស្សន៍​មួយកាលពី​ថ្ងៃទី៣​ខែឧសភាថា​ មន្ទីរពេទ្យ​ទាំងពីរ​ដែលលោក​ទទួលខុសត្រូវ​នោះ​បានធ្វើ​តេស្ត​វីរុសជំងឺកូវីដ១៩​ឡើងវិញ​ចំពោះ​គំរូអាស៊ីដ​នុយគ្លេអ៊ិច​របស់អ្នកជំងឺ​ដែលមាន​រោគសញ្ញា​ជំងឺរលាកសួត​ដែល​រកឃើញ​ពីខែធ្នូឆ្នាំ​២០១៩ដល់​ខែមករាឆ្នាំ​២០២០នេះ ​។ ក្នុង​ការធ្វើ​តេស្ត​ចំពោះ​គំរូចំនួន២៤​បានរកឃើញ​វិជ្ជមាន​លើ​អ្នកជំងឺម្នាក់​ដែល​ចូល​សម្រាក​ព្យាបាល​កាលពី​ថ្ងៃទី២៧​ខែធ្នូ្នឆ្នាំ២០១៩ ។

ប្រទេស​បារាំង​បានរាយការណ៍​ពីករណីជំងឺ​កូវីដ១៩​ដំបូងបង្អស់​កាលពី​ថ្ងៃទី២៤​ខែមករា​ តែបើតាម​ពាក្យសម្តី​របស់​លោកសាស្ត្រាចារ្យ​ YVES ​COHEN ​ការរកឃើញ​ករណី​ជំងឺកូវីដ១៩​នៅដែនបារាំង​គឺមុនថ្ងៃ​រាយការណ៍​ប្រហែល​ជិតមួយខែ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស