邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្ទប់ពិសោធន៍ធ្វើតេស្តវីរុសកូវីដ ១៩ នៃកងទ័ពមីយ៉ាន់ម៉ា ដែលជាជំនួយរបស់កងទ័ពចិនបានដាក់ឱ្យដំណើរការ

2020-05-05 16:13:43 cri

      កាល​ពី​ថ្ងៃទី ៤ ខែឧសភា  ​ពិធីប្រគល់​និង​ទទួល​​សម្ភារៈ​បង្ការ​​ជំងឺ​កូវីដ ១៩ ​ពី​ក្រុមអ្នកជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ នៃ​កងទ័ព​ប្រទេស​ចិន​​ផ្តល់ជូន​​កងទ័ព​ការពារ​ជាតិ​មីយ៉ាន់ម៉ា​ ​បាន​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​​កងទ័ពមីយ៉ាន់ម៉ា​​​ក្រុង​យ៉ាំងហ្គោន ​​ក្នុងនោះ​មានម៉ាស៊ឺន​ធ្វើ​តេស្ត​ Nucleic acid​ ​និង​​សម្ភារៈ​វេជ្ជសាស្ត្រ​ជាច្រើន​។ ​បន្ទប់​ពិសោធន៍​ធ្វើ​តេស្ត​វីរុស​កូវីដ ១៩ ​ដែលជា​ជំនួយ​របស់​​កងទ័ព​ចិន​ក៏​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​ពី​ថ្ងៃដដែល​នោះ​ដែរ។​​

      លោក​BaiChong ​ប្រធាន​ក្រុមអ្នកជំនាញ​​វេជ្ជសាស្ត្រ​ចិន​បាន​ថ្លែងថា ​រយៈពេល ១០ ថ្ងៃ​បន្ទាប់ពី​បាន​មកដល់​មីយ៉ាន់ម៉ា  ​​ក្រុម​​បុគ្គលិក​ពេទ្យ​ចិន​បាន​ចុះ​ទៅដល់​​មន្ទីរពេទ្យ ​កន្លែង​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែកពីគ្នា ​និង​បន្ទប់​ពិសោធន៍​ និងបាន​ធ្វើ​ការផ្លាស់ប្តូរ​ជំនាញ​ផ្នែក​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​ច្រើន​បែប​យ៉ាង​ជា​មួយ​អ្នកជំនាញ​​នៃ​កងទ័ព​មីយ៉ាន់ម៉ា​ ដែល​មិនគ្រាន់តែ​ធ្វើ​ឱ្យ​ភាគីទាំងពីរ​ទទួលបាន​លទ្ធផល​យ៉ាង​ច្រើន​ប៉ុណ្ណោះទេ ​ថែមទាំង​បាន​បង្កើន​​ថែម​ទៀត​នូវ​ចំណងមិត្តភាព​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​ផង​ដែរ។

       ប្រធាន​មន្ទីរពេទ្យ​កងទ័ព​មីយ៉ាន់ម៉ា​​​បាន​ថ្លែងថា ​១០ ថ្ងៃ​កន្លងមកនេះ  ​​អ្នកជំនាញ​វេជ្ជសាស្ត្រ​របស់​កងទ័ព​ចិន​បាន​ផ្តល់​ការគាំទ្រ​និង​ជំនួយ​ក្នុង​​វិស័យ​បច្ចេកទេស​ ​សម្ភារៈ ​និងការគ្រប់គ្រង​ជំងឺ​ឆ្លង​​​ដល់​កងទ័ព​មីយ៉ាន់ម៉ា​ ​ដែល​ជា​បទ​ពិសោធន៍​ដ៏​មាន​​តម្លៃ​ខ្លាំង​​សម្រាប់​​ភាគី​មីយ៉ាន់ម៉ា​។​  ​បទពិសោធន៍​ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លង​របស់​ចិន ​និង​ផែនការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​ឆ្លង​របស់​ចិន​ ដែល​ភាគី​មីយ៉ាន់ម៉ា​ទទួលបាន​ពី​ការចែករំលែក​របស់​​ក្រុម​បុគ្គលិក​ពេទ្យចិន​ ​នឹង​​អាច​យក​ទៅ​អនុវត្ត​​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លង​ក្នុង​ប្រទេស​​មីយ៉ាន់ម៉ា​ភ្លាម​ៗ​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស