马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកលាតត្រដាងពីដើមហេតុនៃការបង្កើតពាក្យចចាមអារ៉ាមស្តីពីវីរុសកូវីដ១៩កើតចេញពីបន្ទប់ពិសោធន៍

2020-05-05 16:11:30 cri

    ក្នុងខណៈ​ករណីជំងឺឆ្លងនៅប្រទេស​អាមេរិកមានភាពតានតឹងជា​រៀង​រាល់​ថ្ងៃ ​ការរិះគន់​ទៅលើ​ភាពអសកម្មរបស់​រដ្ឋាភិបាលលោក​ត្រាំកាន់តែ​ច្រើនឡើងៗ​ក្នុង​ប្រទេស​​អាមេរិក ​។ចំណែកលោកត្រាំនិងអ្នកគាំទ្រលោកមិន​ត្រឹមតែមិនស្តាប់មតិរបស់​ប្រជាជនដើម្បី​ផ្លាស់ប្តូរវិធានការ​ទប់ស្កាត់​តែ​បុណ្ណោះទេ ​ថែម​ទាំង​ច្រានចោល​ទំនួល​ខុសត្រូវ​លើ​អ្នក​នេះ​អ្នក​នោះទៅ​វិញ ​មិនថា ​សភា​អាមេរិក ​ឬក៏​អង្គការ​សុខភាព​ពិភពលោក​ជាដើម​សុទ្ធតែរងការ​ចោទ​ប្រកាន់​ពី​លោក​ត្រាំដែរ។​នា​ពេល​កន្លង​ទៅ​នេះ ​ប្រទេស​ចិន​បាន​ទៅជា​គ្រាប់បែក​ផ្សែងសម្រាប់លោកត្រាំ​គេចវេះពី​ទំនួលខុសត្រូវ​ដែល​ត្រូវ​មួលបង្កាច់​ថា​បានបង្កើតវីរុសក្នុង​បន្ទប់ពិសោធន៍។

ពាក្យ​ចចាមអារ៉ាម​នេះ​ទើបលេច​ចេញក៏បាន​រង​ការ​ទិទៀន​យ៉ាង​ច្រើន​ពី​ប្រព័ន្ធ​សារ​ព័ត៌មាន​និង​អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ។

លោក​ Jeremy Konyndykអ្នកសិក្សា​ស្រាវជ្រាវ​អំពី​គោលនយោបាយ​ជាន់​ខ្ពស់​នៃ​មជ្ឈ​មណ្ឌលល​អភិវឌ្ឍន៍​សកលនៃ​អាមេរិកបាន​ទិទៀនផ្ទាល់​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ថា ​ទោះជា​រដ្ឋាភិបាលលោកត្រាំ​ប្រើ​វិធី​ជា​ច្រើនដើម្បី​ស្វែង​រក​ទំនាក់ទំនង​រវាង​វីរុស​កូវីដ​១៩​ជា​មួយ​នឹង​បន្ទប់​ពិសោធន៍​ប្រទេស​ចិន​ក៏​ដោយ​ ​ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ពួកគេ​មិន​បាន​ទទួល​ភស្តុតាង​ណា​មួយ​មក​បញ្ជាក់​ទេ។​លោក​បន្តថា ​មិនថា​ជាការ​​បង្កើត​ដោយ​ចេតនា​ឬក៏​​ធ្លាយ​ចេញ​ដោយ​ចៃដន្យ​គឺ​សុទ្ធតែ​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​​វីរុស​នេះ​កើត​ចេញពី​បន្ទប់ពិសោធន៍​នោះទេ។

លោក Vincent Racaniello ​សាស្រ្តាចារ្យផ្នែក​មីក្រូជីវវិទ្យានិង​ប្រព័ន្ធស៊ាំវិទ្យានៃ​សកល​វិទ្យាល័យ​កូឡុំប៊ីបាន​ថ្លែង​ថា ​និយាយត្រង់គឺថា​ទស្សនស្តីពី​វីរុសកើត​ចេញ​ពី​បន្ទប់​ពិសោធន៍​គឺ​មាន​មូលដ្ឋាន​នយោបាយ។​លោកបន្តថា ​វាមិនមែន​ធ្លាយ​ចេញ​ពី​បន្ទប់​ពិសោធន៍​នោះទេ ​ព្រោះបើ​ដូច្នេះមែន ​បុគ្គលិកសិក្សា​ស្រាវជ្រាវ​ត្រូវ​ឆ្លង​មុន​គេ​បង្អស់។

អ្នកបកប្រែ:马小青
ប្លុកពិសេស