魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទស្តីពីការសន្យាបរិច្ចាគប្រាក់អន្តរជាតិដើម្បីទប់ទល់នឹងជំងឺកូវីដ ១៩ ទូទាំងពិភពលោកបានធ្វើឡើងតាមអនឡាញដោយអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីយកជ័យជម្នះលើការរីករាលដាលនៃជំងឺឆ្លងនេះ

2020-05-05 14:45:15 cri

图片默认标题_fororder_177006656

    សន្និសិទ​ស្តីពី​ការ​សន្យា​បរិច្ចាគប្រាក់​អន្តរជាតិ​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ​ ១៩ ​ទូទាំង​ពិភពលោក​បាន​ធ្វើឡើង​តាម​អន​ឡាញ​កាលពី​ថ្ងៃទី ​៤ ​ខែឧសភា​ក្នុងគោលបំណង​ជំរុញ​ការងារ​ស្រាវជ្រាវ​វ៉ាក់សាំង ​ព្យាបាល​និង​ធ្វើតេស្ត​ជំងឺកូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ពិភពលោក។​

    លោក ​ឯកអគ្គរដ្ឋទូត ​ចាងមីង ​ប្រធាន​ក្រុម​ប្រេសិត​ចិន​ប្រចាំនៅ​សហភាពអឺរ៉ុប​បាន​ថែ្លង​សុន្ទរកថា​តាមវីដេអូ​ថា ​ប្រទេសចិន​គឺជា​សមាជិកមួយ​ដែល​មាន​ទំនួល​ខុសត្រូវ​របស់​សហគមន៍​អន្តរជាតិ ​ទោះបីជា​ភារកិច្ច​បង្ការ​និង​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​របស់​ខ្លួន​នៅតែ​មាន​ភាពលំបាក​ក៏ដោយ ​ប៉ុន្តែ​នៅតែ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ផ្តល់​ជំនួយ​ដល់​បណ្តាប្រទេស​ដែល​មាន​តម្រូវការ។​ប្រទេសចិន​នឹង​គាំទ្រ​ជានិច្ច​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ដើរតួនាទី​ជា​ស្នូល​ក្នុង​ការ​សម្របសម្រួល​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺ​ឆ្លង​ទូទាំង​ពិភពលោក​។​លោក​ក៏​បាន​អំពាវនាវ​ដល់​សហគមន៍អន្ដរជាតិ​ពួតដៃគ្នា​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​និង​ពង្រឹង​កិច្ចសហប្រតិបត្តិ​ការ​ត្រីភាគី​និង​ពហុភាគី​។​

    លោក ​Tedros ​Adhanom ​Ghebreyesus ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា ​សន្និសីទ​ស្តីពី​ការ​សន្យា​បរិច្ចាគប្រាក់​អន្តរជាតិ​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ​ ១៩ ​ទូទាំង​ពិភពលោក​ដែល​បាន​ធ្វើឡើង​នាថ្ងៃនេះ​រៃអង្គាស​បាន​ថវិកា​ប្រមាណ ​៧,៤ ​ពាន់​លាន​អឺរ៉ូ​ដែល​នឹង​ត្រូវ​ប្រើ​ដើម្បី​ពន្លឿន​ការសិក្សា​ស្រាវជ្រាវ​និង​ការអភិវឌ្ឍ​ព្រមទាំង​ការចែកចាយ​ប្រកប​ដោយ​យុត្តិធម៌​នូវ​វ៉ាក់សាំង​សម្រាប់​ទប់ទល់​នឹង​ជំងឺ​កូវីដ​ ១៩ ​ឧបករណ៍​ធ្វើ​តេស្ត​វីរុស​និង​វិធីព្យាបាល៕​

图片默认标题_fororder_1857957294

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស