李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកត្រាំអះអាងថា នឹងផលិតបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅមុនចុងឆ្នាំ២០២០ មជ្ឈដ្ឋាននានានៃសហរដ្ឋអាមេរិកបានចោទជាមន្ទិលសង្ស័យចំពោះការនេះ

2020-05-05 15:15:35 cri

       ពេល​ចូលរួមកម្មវិធី​ទូរទស្សន៍​Foxអាមេរិក​កាលពី​ថ្ងៃទី​ ៣ ខែឧសភា​តាម​ម៉ោង​ក្នុង​តំបន់​ លោក​ត្រាំ​ ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​ថា​ លោក​ជឿជាក់​ថា​ អាមេរិក​អាចផលិត​បាន​​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ ១៩ នៅ​មុន​ចុងឆ្នាំ​២០២០ ។ ប៉ុន្តែលោក​ត្រូវ​រង​ការ​​ចោទ​ជា​មន្ទិល​​ភ្លាម​ៗ​​បន្ទាប់ពី​លោក​​បាន​​ថ្លែង​បែបនេះ ។​

       ទោះបី​លោក​ត្រាំ​មាន​ជំនឿចិត្ត​យ៉ាង​មុត​មាំ​ក្តី​ ប៉ុន្តែ​កាលបរិច្ឆេទ​របស់​លោកគឺ​​ខ្លី​ជាងឆ្ងាយ​​ការ​ប៉ាន់ប្រមាណ​ប្រកបដោយ​សុទិដ្ឋិនិយម​របស់​ទីប្រឹក្សា​ផ្នែក​សុខាភិបាល​សាធារណៈនៃ​រដ្ឋាភិបាល​អាមេរិក​ ​ ។

       លោក​ HoldenThorp និពន្ធនាយក​នៃទស្សនាវដ្តី​ « វិទ្យាសាស្ត្រ​ » អាមេរិក​បាន​សសេរអត្ថបទ​បញ្ជាក់​ថា​ ការ​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ចាំ​បាច់​ត្រូវ​ឈរ​លើ​មូល​ដ្ឋាន​តាម​បែប​វិទ្យាសាស្ត្រ ​ ថែមទាំង​ត្រូវ​ធានា​បាន​នូវ​សុវត្ថិភាព​ផងដែរ ។ ហេតុ​ដូច្នេះ​ វា​ត្រូវ​ចំណាយ​ពេលវេលា​មួយឆ្នាំ​កន្លះ​ឬយូរ​ជាង​នេះ​ទៅ​ទៀត​ ។ ថ្វី​ត្បិត​តែ​លោក​ត្រាំ​ចង់​ផលិត​វ៉ាក់​​សាំង​ឱ្យ​បានលឿន​ក្តី ក៏​ត្រូវ​គោរព​តាម​វិទ្យាសាស្ត្រ​ផងដែរ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស