魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំនៃប្រទេសនិងស្ថាប័នអឺរ៉ុបមួយចំនួនអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងការរីករាលដាលនៃកូវីដ ១៩

2020-05-04 16:19:49 cri

    ទីស្តីការ​ប្រធានាធិបតី​បារាំង​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​មាន​ការ​ចុះ​ហត្ថលេខា​រួម​ដោយ​មេដឹកនាំ​នៃ​ប្រទេស​និង​ស្ថាប័ន​អឺរ៉ុប​មួយចំនួន​កាលពី​ថ្ងៃទី ​៣ ​ខែ​ឧសភា​ដើម្បី​អំពាវនាវ​ដល់​សហគមន៍អន្តរជាតិ​ឱ្យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​ប្រឆាំង​ជំងឺកូវីដ​ ១៩ ​ជាដើម​និង​បន្ត​គាំទ្រ​ដល់​អង្គការ​សុខភាព​ពិភពលោក​ព្រមទាំង​ស្ថាប័ន​សុខភាព​សកល​ដទៃទៀត​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​។​

    សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ចុះហត្ថលេខា​​រួមគ្នា​ដោយ​លោក ​Emmanuel ​Macron ​ប្រធានាធិបតី​បារាំង ​លោកស្រី ​Angela ​Dorothea ​Merkel ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ​លោក ​Giuseppe ​Conte ​នាយករដ្ឋមន្រ្តី​អ៊ីតាលី ​លោក ​Erna ​Solberg ​នាយករដ្ឋមន្រ្តី​ន័រវែស ​លោក ​Charles ​Michel ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​និង​លោក ​Ursula ​von ​der ​Leyen ​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​។

    សេចក្តីថ្លែងការណ៍​នេះ​បាន​សង្កត់ធ្ងន់​ថា ​គ្រប់ភាគី​ទាំងអស់​មាន​ផលប្រយោជន៍រួម​ក្នុង​ការ​ទប់ទល់​នឹង​ការរីករាលដាល​នៃ​កូវីដ​ ១៩ ​។​លុះត្រាតែ​ប្រទេស​និង​តំបន់​ទាំងអស់​សុទ្ធតែ​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺឆ្លង​នេះ ​ទើបអាច​ទទួលបាន​នូវ​សន្តិសុខ​ដ៏​ពិតប្រាកដ។​ការ​រីក​រាល​ដាល​នៃ​កូវីដ ​១៩ ​គឺជា​បញ្ហាប្រឈម​ជាសកល ​ហើយ​ពួកយើង​គប្បី​រួមសហការ​គ្នា​ដើម្បី​ស្វែង​រក​វ៉ាក់សាំង​និង​វិធី​ធ្វើតេស្ត​រក​វីរុស​និង​ព្យាបាល​ដ៏​មានប្រសិទ្ធភាព៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស