邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ផ្តល់អនុសាសន៍ដល់យុវជនក្នុងយុគសម័យថ្មីនិងជូនពរយុវជនចិនគ្រប់ជនជាតិទូទាំងប្រទេសក្នុងឱកាសទិវាយុវជនចិន

2020-05-04 15:53:48 cri

      ថ្ងៃទី ៤ ខែឧសភានេះជា​ទិវា​យុវជន​ចិន។ ​ឆ្លៀត​ឱកាស​​នេះ ​លោក ស៊ី ជីនភីង  ​អគ្គលេខាធិការ នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ ប្រធានរដ្ឋ​ និងជា​ប្រធាន​គណៈកម្មាធិការ​​យោធាមជ្ឈិម​ចិន  បាន​តាងនាម​មជ្ឈិម​បក្ស​ ​ចូលរួម​អបអរ​សាទរ​​ ​ជូនពរ​​​និង​សួរសុខទុក្ខ​យ៉ាង​ស្មោះ​​ចំពោះ​យុវជន​ចិន​​គ្រប់​ជនជាតិ​ទូទាំង​ប្រទេស​​។

      លោក ស៊ី ជីនភីង ​បាន​​ថ្លែង​ថា  ​ពេលប្រឈម​មុខ​នឹង​ជំងឺ​​កូវីដ ១៩ ​ដែល​​ស្រាប់​តែ​ផ្ទុះ​រីក​រាល​ដាល​  ​បណ្តា​យុវជន​​គ្រប់​ជនជាតិ​ទូទាំង​ប្រទេស​ចិន​បាន​ឆ្លើយតប​នឹង​សេចក្តីអំពាវនាវ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​យ៉ាង​សកម្ម​​ ​​បាន​ចូល​​បម្រើ​ការងារ​បង្ការ ​ប្រយុទ្ធ​ប្រឆាំង​  ​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង​យ៉ាង​អង់អាច​ក្លាហាន​ ​បាន​បង្ហាញ​នូវ​ស្មារតី​​ហ៊ាន​ទទួល​ខុសត្រូវ​​របស់​យុវជន​ចិន​នា​​សម័យ​​បច្ចុប្បន្ន  ​និងទទួលបាន​​ការ​កោតសរសើរ​​ខ្ពស់​ពី​ប្រជាជន​និង​បក្ស​។ ​លោក​មាន​​​មោទនភាព​ណាស់​​ចំពោះ​​យុវជន​គ្រប់រូប !​

      លោក ស៊ី ជីនភីង ​បាន​សង្កត់​ធ្ងន់​ថា  ​ឆ្នាំ ២០២០ នេះ​  ប្រទេសចិន​នឹងបញ្ចប់​ភារកិច្ច​​​លុប​បំបាត់​ភាពក្រីក្រ​បំផុត និង​កសាង​នូវ​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារបង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​ ​ ហើយ​ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​ដែល​ចិន​នឹង​​សម្រេច​ទិសដៅ​ភារកិច្ច​​​ « សតវត្សរ៍​ចំនួន ២  » ​ទៀតផង ​ ​យុវជន​ចិន​ក្នុង​យុគសម័យ​ថ្មី​ ​គួរតែ​​បន្ត​​អនុវត្ត​​ស្មារតី​ទិវា​ ៤ ឧសភា​​​​ ប្រកាន់​ខ្ជាប់​ឧត្តមគតិ​   ​​ ​ខិតខំតស៊ូ​​យ៉ាង​​មុត​មាំ​ក្លាហាន  ​​ដើម្បី​​សម្រេច​​នូវ​សុបិន​ចិន​​​ស្តីអំពី​ស្តារ​ភាពរុងរឿង​ដ៏​​មហិមា​​របស់​​ប្រជាជាតិចិន​​​ឡើងវិញ​ ​ស្រប​តាម​ឆន្ទៈ​របស់​​បងប្អូនជន​រួមជាតិ​រាប់សែន​រាប់លាន​នាក់​​៕​​

图片默认标题_fororder_1125938927_15885025440201n

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស