孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍​នៃមជ្ឈមណ្ឌល​បង្ការនិង​គ្រប់គ្រង​ជំងឺរបស់​សហរដ្ឋអាមេរិក​វិភាគអំពី​កំហុស​ឆ្គង​ដែល​បណ្តាលឱ្យ​ជំងឺ ​COVID-19 ​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​សហរដ្ឋអាមេរិក​​

2020-05-04 17:23:31 cri

  ពេលថ្មីៗ​កន្លងទៅនេះ​ វេបសាយនៃ​មជ្ឈមណ្ឌល​បង្ការនិង​គ្រប់គ្រង​ជំងឺរបស់​សហរដ្ឋអាមេរិក​បានប្រកាស​របាយការណ៍​វិភាគដែល​សរសេរដោយ​លោកស្រី ​Anne​ Schuchat ​អនុប្រធាន​ទីមួយនៃ​មជ្ឈមណ្ឌលនេះ​ដោយ​វិភាគ​ឡើងវិញនូវ​ការរាលដាល​នៃជំងឺ ​COVID-19 ​នៅ​សហរដ្ឋអាមេរិក ។​ របាយការណ៍​បង្ហាញថា ​មូលហេតុ​ធំៗ​ចំនួន​៤​ដែល​បណ្តាលឱ្យ​ជំងឺឆ្លង​រាលដាល​ឆាប់រហ័ស​នៅ​សហរដ្ឋអាមេរិក​៖

ទីមួយ ​រដ្ឋាភិបាល​មិនបាន​ចេញ​បទបញ្ជា​ដាក់កំហិត​ទៅលើ​ការធ្វើ​ទេសចរណ៍​ជាបន្ទាន់​នោះទេ ​បណ្តាលឱ្យ​ករណី​នាំចូលពី​ក្រៅប្រទេស​បន្តកើនឡើង ។

ទីពីរ ​មនុស្ស​មកពីតំបន់​ខុសគ្នា​ជួបជុំគ្នា​ទ្រង់ទ្រាយធំ​ជាមូលហេតុ​ចម្បងនៃ​ការរាតត្បាត​ទ្រង់ទ្រាយធំ​ក្នុង​ខណៈពេល​ដំបូង ។

ទីបី​ ខ្វះវិធានការ​បង្ការនិង​ការពារ នាំឱ្យ​វីរុសបន្តរាតត្បាត​បន្ទាប់ពីចូល​ទៅ​ទីកន្លែង​មាន​ហានិភ័យ​ខ្ពស់ដូចជា​មណ្ឌល​ថែទាំ​សុខភាព​និង​មន្ទីរពេទ្យ​ជាដើមនិង​តំបន់មាន​មនុស្ស​ច្រើន​ដូចជា​តំបន់ក្រុងញូវយ៉ក​ជាដើម ។

ទីបួន ​ការធ្វើតេស្ត​រកវីរុស​មាន​ការលំបាក​ខ្លាំង​ ។ ​សមត្ថភាព​ធ្វើតេស្ត​​មាន​កម្រិតរបស់​សហរដ្ឋអាមេរិក​មិនអាចរក​ឃើញករណី​ទាំងអស់ទេ ​ហើយ​អ្នកឆ្លងជំងឺ ​COVID-19 ​ដែល​គ្មាន​រោគសញ្ញា​ក៏បានបង្កើន​ការលំបាកនៃ​ការរកឃើញ​និងគ្រប់គ្រង​ជំងឺឆ្លងនេះដែរ ។

    របាយការណ៍​បាន​បង្ហាញថា​ បច្ចុប្បន្ន ​​វីរុស​ជំងឺ COVID-19 ​បានបន្ត​រាតត្បាត​នៅ​សហរដ្ឋអាមេរិក​ដដែល ។ ​បច្ចុប្បន្ននេះ ​ជនជាតិអាមេរិក​ភាគច្រើន​នៅតែ​ងាយឆ្លង​ជំងឺ COVID-19 ​ដូច្នេះ ​ត្រូវ​បន្ត​ខិតខំប្រឹង​ប្រែងដើម្បី​ទប់ស្កាត់វីរុស​នេះ​កុំឱ្យ​រាតត្បាត​នៅ​សហរដ្ឋអាមេរិក ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស