孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធផ្សព្វផ្សាយTelegram នៃប្រទេសក្រូអាត ៖ នេះទើបជាមូលហេតុយ៉ាងពិតប្រាកដដែលអាមេរិកនិងប្រទេសលោកខាងលិចចោទប្រទេសចិនក្រោមលេសជំងឺកូវីដ ១៩

2020-05-04 15:47:13 cri

    កាលពី​ពេល​ថ្មីៗនេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​Telegram ដែល​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សំខាន់​នៃ​ប្រទេសក្រូអាត​បាន​ចេញផ្សាយ​បទ​វិភាគ​មួយ​ក្រោម​ចំណង​ជើង​ថា​« ការ​វិភាគ​យ៉ាង​ស៊ីជម្រៅ​ ៖  នេះ​ទើបជា​មូលហេតុ​យ៉ាង​ពិតប្រាកដដែលធ្វើ​​ឱ្យ​​អាមេរិក​និង​ប្រទេស​លោក​ខាងលិចចោទ​​ប្រទេសចិន​ក្រោម​លេស​ជំងឺ​កូវីដ​ ១៩ » ។ បទ​វិភាគ​នេះ​បាន​បញ្ជាក់ថា​ អាមេរិក​និង​ប្រទេស​លោក​ខាងលិចបាន​ច្រានចោល​ទំនួល​ខុសត្រូវ​ក្រោម​​លេស​ជំងឺ​ឆ្លង​ គឺ​ក្នុង​គោល​បំណងការពារ​ផល​ប្រយោជន៍ផ្ទាល់​​ខ្លួន​ ។

    អត្ថបទ​បាន​បញ្ជាក់​ថា​ ប្រជាជន​អាមេរិកច្រើន​ឡើង​ៗ​បាន​ថ្កោលទោស​ដល់​លោកត្រាំ​ដែល​ធ្វើ​ការងារ​ត្រៀម​លក្ខណៈមិន​គ្រប់​គ្រាន់​សម្រាប់​ទប់ទល់​នឹង​ជំងឺ​កូវីដ​ ១៩  ឯលោកត្រាំ​បាន​ប្រើប្រាស់​វិធីនេះ​ដើម្បី​ញុះញង់​ដល់​ប្រជាជន​អាមេរិក​ឱ្យ​បញ្ចេញ​កំហឹងទៅលើ​​ប្រទេស​ចិន​វិញ​​។ អត្ថបទ​នេះ​បានវិភាគ​ថា​ ​ បើ​​​មើល​ពី​ពាក្យ​សម្តី​និង​ទង្វើ​នានា​របស់​លោក​ត្រាំ​ គឺ​គ្មាន​អ្វីគួរឱ្យ​ចម្លែក​ទេ​ ហេតុ​អ្វី​បាន​ជា​គ្មាននរ​ណា​ជឿលើ​លោកត្រាំ ​ ថែមទាំង​បាន​រិះ​គន់​លោកដែល​​មិន​បាន​ចាត់វិធានការ​​បន្ទាន់​ដើម្បី​ជួយ​សង្គ្រោះអាយុ​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់​ ។

    ជា​ចុង​ក្រោយ​ អត្ថបទនេះ​បាន​ដកស្រង់​​ពាក្យ​សម្តី​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំនៅ​ប្រទេស​ក្រូអាត​ថា​ ក្នុងការ​ប្រយុទ្ធ​គ្នា​រវាង​មនុស្ស​និង​វីរុស ប្រជាជន​ចិន​និងក្រូអាត​នឹង​ចាប់​ដៃ​ជាមួយ​គ្នា​យ៉ាង​មុតមាំ​ដើម្បី​យក​ឈ្នះ​លើ​ជំងឺ​កូវីដ​ ១៩​ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស