邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាកាសយានដ្ឋានអន្តរជាតិDaxing ក្រុងប៉េកាំងឈានចូលរដូវកាលនៃការហោះហើរក្នុងរដូវក្តៅពីថ្ងៃទី ៣ ឧសភា

2020-05-04 15:36:46 cri

      អ្នកកាសែត​ទទួល​បាន​ព័ត៌មាន​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Daxing ក្រុង​ប៉េកាំង​ឱ្យដឹងថា  ​ចាប់ពី​ថ្ងៃទី ៣ ខែ​ឧសភា​ ​អាកាសយានដ្ឋាន Daxing ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​​កាលវិភាគ​ជើង​ហោះហើរ​​​សម្រាប់​​រដូវ​ក្តៅ​។ ​ពោលគឺ​ក្នុង​រដូវក្តៅ​ ​អាកាសយានដ្ឋាន Daxing ​នឹង​បើកខ្សែ​ហោះហើរ​ក្នុង​ស្រុក​ចំនួន ៣២៨​​ ខ្សែ ​ដែលនឹងទៅដល់​ទីគោលដៅ​ចំនួន ១២៤ កន្លែង​ក្នុង​ប្រទេសចិន  ​តាមការ​ប៉ាន់​ប្រមាណ  ​ចំនួន​យន្តហោះ​ចេញចូល​ក្នុង​មួយ​ថ្ងៃៗ​គិត​​ជា​មធ្យម​​នឹង​កើនដល់ ​៥៨៥​ ​ជើង។

     តាមព័ត៌មាននេះបានឱ្យដឹងទៀតថា ​ក្នុង​អំឡុងពេលឈប់សម្រាក​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី ១ ខែឧសភា  ​កាលវិភាគ​នៃ​​ជើង​យន្តហោះ​ក្នុងស្រុក​នៃ​អាកាសយានដ្ឋាន​Daxing ​បាន​កើនឡើង​ជាបន្តបន្ទាប់​ ហើយ​​ម៉ោង​ហោះហើរ​ក៏បាន​កើនពី​​​ម៉ោង ៧ ព្រឹកដល់ម៉ោង​១០ យប់ ​ឡើងដល់​ ២៤​ម៉ោង​លើ​ ២៤​ ម៉ោង​ផង​ដែរ​។ ​សម្រាប់​យន្តហោះ​អន្តជាតិ​នៅ​តែ​ត្រូវ​ផ្អាកជា​បណ្តោះអាសន្ន ​ប៉ុន្តែ​​នឹង​ដំណើរការ​ឡើងវិញ​ក្រោម​ការចាត់ចែង​​​នៃ​អគ្គនាយកដ្ឋាន​​​អាកាសចរណ៍​ស៊ីវិល​ចិន៕​​

(រូបភាពឯកសារ)

图片默认标题_fororder_timg

图片默认标题_fororder_00320203507_324b032c

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស