孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បារាំងរាយការណ៍ជាលើកដំបូងនូវករណីសត្វឆ្មាឆ្លងវីរុសកូវីដ ១៩

2020-05-04 16:15:08 cri

    វិទ្យាស្ថានPasteur ​បារាំង​បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃទី​ ២ ខែ​ឧសភា​ថា​ ការ​ពិនិត្យ​អង្កេត​មួយ​ដែលមាន​ការ​ចូល​រួម​ពី​ស្ថាប័នសិក្សា​​ស្រាវជ្រាវជា​ច្រើន​នៃ​ប្រទេស​បារាំង​បាន​រកឃើញ​ជា​លើក​ដំបូង​នូវ​ករណី​សត្វ​ឆ្មា​ចិញ្ចឹម​​មួយ​ក្បាល​ដែល​ឆ្លង​វីរុស​កូវីដ​ ១៩ នៅ​ក្នុងប្រទេស​​បារាំង​ ។ ដូច​គ្នា​នឹង​ករណី​មុន​ៗដែល​បាន​រកឃើញ​លើពិភពលោកអ៊ីចឹង សត្វ​ឆ្មា​នេះ​គឺ​រស់នៅ​ជាមួយ​អ្នក​ឆ្លង​វីវុស​កូវីដ​ ១៩ ម្នាក់ ។

    សេចក្តីប្រកាស​បាន​បញ្ជាក់​ថា​ ឈរលើមូលដ្ឋាន​នៃ​​ការ​សិក្សា​តាម​បែប​​វិទ្យាសាស្ត្រ​នាពេល​បច្ចុប្បន្ន​បាន​ដឹង​ថា​ ទោះបី​ជា​ប៉ះ​ពាល់​ជាមួយ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ក្តី​ សត្វ​ឆ្មាគឺ​​មិន​ងាយ​ឆ្លង​វីរុស​កូវីដ​ ១៩ ទេ​ ។​ ប៉ុន្តែ​ អ្នក​ឆ្លងវីរុស​កូវីដ​ ១៩ គួរតែ​កាត់បន្ថយ​ការ​ប៉ះពាល់យ៉ាង​ជិត​ស្និទ្ធ​​ជាមួយ​សត្វ​ឆ្មា​ ត្រូវ​តែ​ពាក់​ម៉ាស់​​និង​លាងដៃ​មុន​ពេល​ប៉ះពាល់​ជាមួយពួក​​វា​ ។ 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស