徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកលវិទ្យាល័យJohns Hopkins ប្រកាសថា ករណីឆ្លងជំងឺកូវីដ-១៩លើពិភពលោកទាំងមូលមានជាង ៣៥០ ម៉ឺននាក់

2020-05-04 15:59:37 cri

    កាលពី​ថ្ងៃទី ៣ ខែឧសភា សកលវិទ្យាល័យ​Johns Hopkins​អាមេរិក​បានប្រកាសពី​ទិន្នន័យ​ស្ថិតិ​ថ្មីបំផុត​ស្តីពី​ករណីឆ្លង​ជំងឺកូវីដ-១៩ ដែលបាន​បង្ហាញថា ករណី​ឆ្លងជំងឺ​កូវីដ-១៩​លើពិភពលោក​ទាំងមូល​មានជាង ៣៥០ ម៉ឺននាក់ ។

    តាម​ទិន្នន័យប្រកាស​កាលពី​ម៉ោង១៩ ថ្ងៃទី ៣ ខែឧសភា​តាមម៉ោង​ភាគខាងកើត​អាមេរិក​ឱ្យដឹងថា ករណី​ឆ្លងជំងឺ​កូវីដ-១៩ លើទូទាំង​ពិភពលោក​មានដល់ទៅ ៣៥០២១២៦ នាក់ ករណី​ស្លាប់​មាន​២៤៧១០៧ នាក់ ។ ទិន្នន័យ​បានបង្ហាញថា អាមេរិក​គឺជា​ប្រទេស​មាន​សភាពឆ្លង​ធ្ងន់ធ្ងរ​បំផុត មានករណី​ឆ្លងជំងឺ​កូវីដ-១៩ សរុប ១១៥៦៩២៤ នាក់ ករណី​ស្លាប់​សរុប ៦៧៤៩៨ នាក់ ។ ហើយ​ករណី​ឆ្លង​ជំងឺកូវីដ-១៩​នៃប្រទេស​អេស្ប៉ាញ​និង​អ៊ីតាលី​សុទ្ធតែ​មានជាង ២០ ម៉ឺននាក់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស