孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កូរ៉េខាងត្បូងប្រកាសចូលក្នុងដំណាក់កាលបង្ការនិងគ្រប់គ្រងជំងឺឆ្លងដែលស្តារជីវភាពរស់នៅធម្មតាឡើងវិញចាប់ពីថ្ងៃទី៦ខែឧសភាខាងមុខតទៅ

2020-05-04 15:55:47 cri

    ដោយគិត​ពិចារណា​លើការរីករាល​ដាលនៃជំងឺ​កូវីដ១៩​នៅប្រទេស​កូរ៉េខាង​ត្បូង​ត្រូវបាន​គ្រប់គ្រង​ក្នុងមួយ​កម្រិតហើយ​នោះ ​លោក ​Chung Sye-kyun ​នាយក​រដ្ឋមន្រ្តី​កូរ៉េ​ខាង​ត្បូង​បានប្រកាស​កាល​ពីថ្ងៃ​ទី​​៣ខែឧសភា​ថា ​កូរ៉េខាង​ត្បូង​នឹង​ចូលក្នុង​ដំណាក់កាល​បង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​ដែលស្តារ​ជីវភាព​រស់​នៅធម្មតា​ឡើងវិញ​ចាប់ពីថ្ងៃទី៦ខែ​ឧសភា​ខាងមុខនេះតទៅ។

    ​លោក Chung ​Sye-kyun​បានថ្លែងថា ​ពិតមែនតែ​នៅ​ក្រៅប្រទេស​នៅប្រឈមមុខនឹង​គ្រោះ​ថ្នាក់​នៃជំងឺឆ្លង​ក៏ដោយ ​ប៉ុន្តែ ​ករណីជំងឺឆ្លង​ក្នុងប្រទេស​កូរ៉េខាង​ត្បូង​ត្រូវបាន​គ្រប់គ្រង​ជា​ទូទៅ ​អ្នកជំនាញ ​រដ្ឋបាលតំបន់​និងអ្នកក្រុង​សុទ្ធតែយល់​ឃើញថា ​កូរ៉េ​ខាង​ត្បូង​មានល័ក្ខ​ខ័ណ្ឌឈានចូល​ក្នុងដំណាក់កាល​បង្ការនិង​គ្រប់គ្រង​ជំងឺឆ្លងដែល​​ស្តារ​ជីវភាព​រស់​នៅធម្មតា​ឡើងវិញហើយ។

    ជុំវិញបញ្ហាសិស្ស​ចូលរៀន​ក្នុងសាលាវិញ​លោក ​Chung ​Sye-kyun​ បានថ្លែងថា​ នឹងចាត់ចែងឱ្យ​សិស្សានុសិស្ស​វិល​ត្រឡប់ទៅ​សាលារៀន​វិញដោយ​ចែកជា​ដំណាក់កាល​តាម​ការប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួងអប់រំ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស