魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនកោតសរសើរចំពោះការងាររបស់គណៈកម្មាធិការឆ្លើយតបហេតុការណ៍បន្ទាន់នៃអង្គការសុខភាពពិភពលោក

2020-05-04 15:57:50 cri

    លោក ​Mi ​Feng ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សុខាភិបាលចិន​បាន​សម្តែង​ការកោត​សរសើរ​ចំពោះ​ការងារ​របស់​គណៈកម្មាធិការ​ឆ្លើយតប​ហេតុការណ៍​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​៣ ​ខែឧសភា​។​លោកបាន​ថែ្លងថា ​ប្រទេសចិន​នឹង​គិត​ពិចារណា​យ៉ាង​ពេញលេញ​នូវ​សំណើ​ជា​បណ្តោះអាសន្ន​របស់​គណៈកម្មាធិការ​មួយនេះ ​ហើយ​នឹង​បន្ត​គាំទ្រ​ដល់​ការងារ​របស់​អង្គការ​សុខភាព​ពិភពលោក។​

    លោក ​Tedros​ Adhanom​ Ghebreyesus ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បានថែ្លង​នា​ពេលថ្មីៗ​នេះ​ថា ​ការ​រីករាលដាល​នៃ​ជំងឺកូវីដ ​១៩ ​នៅតែ​ជា​"ហេតុការណ៍បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​ដែលជា​ការ​ព្រួញបារម្ភ​របស់​អន្តរជាតិ​ព្រួយបារម្ភ"​និង​បាន​ទទួលយក​សំណើ​គ្រប់ផែ្នក​របស់​គណៈកម្មាធិការ​ឆ្លើយតប​ហេតុការណ៍​បន្ទាន់​ជា​សំណើ​បណ្តោះ​អាសន្ន​ក្រោម​ក្របខ័ណ្ឌ​នៃ​<លក្ខនិ្តកៈ​សុខាភិបាល​អន្តរជាតិ>​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស