郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិកគួរទទួលខុសត្រូវចំពោះការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោកទាំងមូល

2020-05-03 17:14:34 cri

    ថ្ងៃ​ទី​១​ខែ​ឧសភា​ លោក Richard Horton និពន្ធ​នាយក​របស់​ទស្សនាវដី​ Lancet ដែល​ជា​ទស្សនាវដី​ផ្នែក​វេជ្ជសាស្រ្ត​ដ៏​ល្បី​ឈ្មោះ​ក្នុ​ងអន្តរជាតិថ្លែងក្នុង​​ពេលផ្តល់​បទសម្ភាស ថា​ សហរដ្ឋអាមេរិក​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ខែ​កុម្ភៈទាំង​មូល​និង​ដើម​ខែ​មីនា​ នេះ​គឺ​ជា​សោក​នាដកម្ម​ជំងឺ​កូវីដ​១៩​ដែល​បង្កើត​ឡើង​ដោយមនុស្ស​។

    ទី​១ ពី​ពេលដំបូងមក​  ថ្នាក់​​សម្រេច​គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក​ក៏​មិនអើពើនឹងការព្រមានដែលបញ្ចេញដោយប្រទេសចិននិងអង្គការសុខភាពពិភពលោកនោះ​ទេ ​ព្រមទាំងចាត់​ទុក​ជំងឺ​កូវីដ​១៩​ជា​​”ជំងឺ​គ្រុន​ផ្តាសាយធំ” ព្រម​ពេល​ជាមួ​គ្នា​នេះ​ គណៈបក្សទាំង​ពីរ​របស់​សហរដ្ឋអាមេរិកបាន​ធ្លាក់​ចូល​ជម្លោះរវាង​គណៈបក្ស​ ដោយ​គ្មាន​ធ្វើ​អ្វីទាំង​អស់​សោះក្នុងរយៈពេល​៧០​ថ្ងៃ​។​

    ទី២ ថ្នាក់សម្រេចគោលនយោបាយរបស់សហរដ្ឋអាមេរិកប្រកាន់​ខ្ជាប់​នូ​វ​“ អាទិភាពរបស់សហរដ្ឋអាមេរិក” ក្នុងការទប់​ស្កាត់​ជំងឺ​ឆ្លង​ ឆ្លៀតឱកាសនេះបានអនុវត្តគោលនយោបាយផ្សេងទៀត ដែលបាន​បង្កើនហានិភ័យនៃការរីក​រាល​ដាលនៃជំងឺ​កូវី​ដ​១៩​នៅទូទាំងពិភពលោក។ ថ្មីៗនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានយក​“ ការទប់​ស្កាត់ជំងឺ​កូវី​ដ១៩​” ធ្វើជាលេស បង្កើនកម្រិត​បញ្ជូន​ជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសម៉ិកស៊ិកនិងអាមេរិកកណ្តាលទៅ​ប្រទេស​ដើម​វិញ​ វិធានការនេះបានធ្វើឱ្យជំងឺរីករាល​ដាលកាន់តែធ្ងន់​ធ្ងរ​នៅប្រទេស​អាមេរិកឡាទីន។

   ទី​៣ ពេល​កន្លង​ទៅ​ពេល​ថ្មី​ៗ​នេះសហរដ្ឋអាមេរិកបាន​ផ្អាក​ការ​ផ្តល់​ថវិកាដល់​អង្គការ​សុខភាព​ពិភពលោក​ ការសម្រេចចិត្ត​របស់​សហរដ្ឋអាមរិកមួយ​នេះ​និង​ដាក់​កំហិត​ថែម​មួយ​កម្រិត​ទៀត​ចំពោះជំនួយរបស់អង្គការសុខភាពពិភពលោកដល់ប្រទេសកំពុងអភិវឌ្ឍន៍ ​ គំរាម​កំហែងយ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សុខាភិបាល​​សាធារណៈនៅ​ពិភពលោក​ទាំង​មូល​ ដែល​ត្រូវ​រងការថ្កោលទោសនិងរិះគន់យ៉ាងទូលំទូលាយពីបណ្តាភាគី​នានា​។

   ការពិត​ជា​ច្រើន​បាន​បញ្ជាក់​ថា​ អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិកគួរទទួលខុសត្រូវចំពោះការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោក ។

អ្នកបកប្រែ:郭翔青
ប្លុកពិសេស