郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនបរទេសស្នាក់នៅចិនរៀបរាប់អំពីសេចកី្តភ្ញាក់ផ្អើលមកពីមិត្តចិន

2020-05-03 13:53:00 cri

    លោក Parashar បុគ្គលិក​សញ្ជាតិ​ឥណ្ឌានៃ​ផ្នែក​ភាសា​ហិណ្ឌូ​នៃ​អគ្គស្ថានីយ​វិទ្យុ​និ​ង​ទូរ​ទស្សន៍​មជ្ឈិម​ចិន​បាន​ថ្លែង​ថា ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ប្រទេស​ចិន​៩​ឆ្នាំ​ហើយ ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ជនជាតិ​ចិន ធ្វើ​ឱ្យ​ខ្ញុំ​ស្វែ​ង​រក​បានកី្ត​ស្រឡាញ់និង​ចំណាប់​អារម្មណ៍​ហាក់​ដូច​ជា​ក្នុង​ផ្ទះ ។ ជនជាតិ​​ចិនរាប់​អាន​គ្នា​ជា​មួយ​មនុស្ស​គ្រប់រូប ហើយក៏​តែង​តែ​រីក​រាយ​ជួយ​អ្នកផ្សេង​ផង​ដែរ ។

图片默认标题_fororder_1

    នៅ​ឆ្នាំ​មុន ខ្ញុំ​បាន​ស្គាល់​ជនជាតិចិន​ម្នាក់ គាត់​ចាប់អារម្មណ៍​ខ្លាំ​ងណាស់​ចំពោះ​វប្បធម៌​ឥណ្ឌា​និងខ្សែ​ភាពយន្ត​ Bollywood ។ ពួក​យើង​តែង​តែ​ផឹក​កាហ្វេ​ឬ​ញ៉ាំ​បាយ​ជា​មួយ​គ្នា ។ នៅ​បុណ្យ​ចូល​ឆ្នាំ​ឆ្នាំ​ថ្មី​ប្រពៃណី​ចិនឆ្នាំ​នេះ លោក​បាន​អញ្ជើញ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​ទៅ​ហូប​បាយ​ល្ងាច​ជា​មួយ​គ្នា ជា​ការ​ឆ្លើយ​តប ខ្ញុំ​ក៏​គិត​ចង់​​អញ្ជើញ​លោក​និង​គ្រួសារ​មក​ផ្ទះ​ខ្ញុំ​ហូប​ម្អូប​ឥណ្ឌា​ដែរ ប៉ុន្តែ​យើង​ត្រូវ​ពន្យារ​ពេល​ដោយ​សារ​ករណី​ជំងឺ​ឆ្លង​បាន​ផ្ទុះឡើង ។

图片默认标题_fororder_2

    ក្នុង​អំឡុង​ពេល​កើត​ជំងឺ​ឆ្លង មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ផ្ទះដែលដាក់​នៅ​ដោយ​ឡែក​ពីគ្នា ។ ខ្ញុំ​នៅ​ចាំ​ថា​ ពេល​ក្រុងប៉េកាំង​ខ្វះខាត​ម៉ាស់ មិត្ត​ខ្ញុំ​បាន​វាយ​ទូរស័ព្ទ​សួរ​ខ្ញុំ​ថា “មិត្ត​សម្លាញ់ ត្រូវ​ការ​ម៉ាស់​ទេ ?​” ខ្ញុំ​ឆ្លើយថា “​មិន​បាច់​ទេ ខ្ញុំ​មាន​ហើយ សូម​អរគុណ!”

    ប៉ុន្តែ​ដល់​ថ្ងៃទី​ពីរ ខ្ញុំ​ទទួល​ទូរស័ព្ទ​ពី​អ្នក​ដឹក​ជញ្ជូន​ទំនិញ​រហ័ស ទទួល​បាន​កញ្ចប់​មួយ។ ពេល​ខ្ញុំ​បើកកញ្ចប់​​បាន​ឃើញ​ថា ក្នុង​កញ្ចប់​​មាន​ម៉ាស់​៦០ម៉ាស់ ស្រោម​ដៃ​២០​ និង​ទឹក​សម្លាប់​មេរោគ​២​​ដប ។​ក្នុង​កញ្ចប់​ក៏​មាន​សំបុត្រ​មួយ​ច្បាប់ដែល​បាន​សរសេរ​ថា “​មិត្ត​សម្លាញ់​ ខ្ញុំ​ដឹង​ថា ឥឡូវ​នេះ​មិត្ត​មិន​ខ្វះ​ម៉ាស់​ទេ ប៉ុន្តែអាច​ទុក​ជា​បម្រុង​សិន យើង​ទាំង​អស់​គ្នា​នឹង​រួម​សហការ​ប្រឈម​នឹង​ការ​សាកល្បង​លើក​នេះ ​” មើល​សំបុត្រ​​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​រំភើប​ចិត្ត​ណាស់​និង​ស្រក់​ទឹក​ភ្នែក ។ ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​របស់​មិត្ត​ខ្ញុំ​ធ្វើឱ្យ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ។

    បច្ចុប្បន្ន​នេះ ក្រុង​ប៉េកាំង​បាន​ស្តារ​ភាព​ប្រក្រតីឡើង​វិញហើយ ពួក​យើង​មាន​ផែនការ​នឹង​ជួប​មុខ​នៅ​ភោជ្ជនិយដ្ឋាន​ឥណ្ឌាមួយ ។ សូមចងចាំ​ថា ពេល​អ្នក​រាប់​អាន​គ្នា​ជា​មួយ​មិត្ត​ចិន មិត្ត​ចិននឹង​ក្លាយ​​ជា​មិត្ត​ភក្តិ​ល្អ​អស់​មួយ​ជីវិតរបស់​អ្នក !

图片默认标题_fororder_3

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស