郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីអាលឺម៉ង់ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដោយបានអំពាវនាវឱ្យពិភពលោកទាំងមូលធ្វើកិច្ចសហប្រតិបត្តិការដើម្បីស្រាវជ្រាវអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩

2020-05-03 17:15:39 cri

    លោកស្រី​ Merkel នាយករដ្ឋមន្រ្តីអាលល្លឺម៉ង់បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូកាលពី​ថ្ងៃ​ទី​២​ខែ​ឧសភា ដោយបានអំពាវនាវឱ្យពិភពលោកទាំង​មូលធ្វើកិច្ចសហប្រតិបត្តិការដើម្បីស្រាវជ្រាវអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ ហើយ​បាន​គូស​បញ្ជាក់​ថា​​​ អង្គការ​សុខភា​ពពិភពលោក​បាន​ដើរ​តួនាទី​គន្លឹះ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូ​រីដ​១៩​។

    លោកស្រី Merkel បាន​ថ្លែង​ថា​ ជំងឺ​ឆ្លង​នេះ​ជា​ជំ​ងឺ​រាតត្បាត​ជា​សកល​ដែលរីករាល​ដាល​នៅ​ទូទាំង​ពិភពលោក​ ប្រទេសនានា​ចាំ​បាច់​ត្រូវ​ធ្វើ​កិច្ចសហប្រតិបត្តិការ​។ ការ​ស្រាវ​ជ្រាវ​អភិវឌ្ឍវ៉ាក់​សាំង​កូវីដ​១៩​មិន​គ្រាន់​តែ​ជា​ឱកាសសម្រាប់​ឱ្យ​ប្រទេស​នានា​ចាត់​ប្រតិបត្តិការណ៍​​រួមប៉ុណ្ណោះ​ ព្រម​ពេល​ជាមួយ​គ្នា​នេះថែម​ទាំង​ត្រូវ​ធានា​ឱ្យ​វ៉ាក់​សាំង​ផ្តល់​ផល​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់​ទៀត​ផង​​។

   លោកស្រី Merkel បានថ្លែង​ទៀត​ថា​​ ប្រទេស​អាល្លឺម៉ង់រំពឹង​ធ្វើ​កិច្ចសហប្រតិបត្តិការយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ មានតែ​តាម​រយៈការ​ខិតខំប្រឹងប្រែង​រួម​ ចាត់​ប្រតិបត្តិការណ៍​ព្វហុភាគីអន្តរជាតិ ទើបប្រទេស​នានាអាច​យក​ឈ្នះលើ​ជំងឺ​ឆ្លង​នេះ​៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស