郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ អត្រាស្តារការងារឡើងវិញនៃសហគ្រាសផ្តល់សេវាកម្មក្នុងជីវភាពរស់នៅក្នុងប្រទេសចិនទាំងមូលបានលើសពី៨០ភាគរយ

2020-05-03 13:56:09 cri

    ស្រប​នឹង​ពេល​ដែល​និន្នាការណ៍​បង្ការ​និ​ងគ្រប់​គ្រង​ជំងឺ​ឆ្លង​ក្នុង​ប្រទេស​ចិន​មាន​ភាព​កាន់​តែ​ល្អប្រសើរ​ឡើង​ អត្រា​ស្តារការ​ងារ​ឡើង​វិញ​នៃ​សហគ្រា​ផ្តល់​សេវាកម្ម​ក្នុង​ជីវភាព​របស់​នៅ​ក្នុង​ប្រទេស​ចិន​ទាំង​មូល​បាន​កើន​ឡើង​ដល់​លើស​ពី​៨០​ភាគរយ​។

    នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក Gao Feng អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ ពេល​ប្រកប​អាជីវកម្ម សហគ្រាស​មួយ​ចំនួន​នៅ​តែ​ប្រឈម​នឹង​ការ​លំបាក ដូច​ជា​អតិថិជន​មិន​ហ៊ាន​ចាយវាយ គ្មាន​ទំនុក​ចិត្ត មាន​អតិថិជន​មិន​សូវ​ច្រើន​ និង​បាន​ប្រាក់​ចំណូល​ទាប​ជាដើម ។ ដូច្នេះ ក្រសួង​ពាណិជ្ជកម្ម​និងក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ នឹង​រួម​គ្នា​តាក់​តែង​គោលនយោបាយ​ដើម្បី​បញ្ចុះ​ថ្លៃ​ជួលផ្ទះ​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏ដូច​ជាអ្នក​ប្រកប​អាជីវកម្ម​ឯកជន​ផង​ដែរ ។ ក្រៅពីនេះ ក្រសួង​ពាណិជ្ជកម្ម​នឹង​ធ្វើ​ការ​សាកល្បង​ពី​ការ​អភិវឌ្ឍ​សេវាកម្ម​ជីវភាព​រស់​នៅ​ក្នុង​សហគមន៍ ដើម្បី​បំផុស​សក្តានុពល​ចំណាយ​ក្នុង​សហគមន៍ ព្រម​និង​អនុវត្ត​សកម្មភាព​ក្នុ​ងពេល​សមរម្យក្នុង​ន័យ​ធ្វើ​ឱ្យ​មុខរបរ​ភោជ្ជនីយដ្ឋាន​មាន​ភាព​ល្អប្រសើរ​ឡើង​វិញ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស