郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីវេជ្ជបណ្ឌិតXuJinhua---សំលៀកបំពាក់ការពារវេជ្ជសាស្រ្តរបស់ខ្ញុំមិនសរសេរឈ្មោះទេ សរសេរតែពាក្យ”មិនខ្លាច”

2020-05-03 16:01:10 cri

  លោក​ស្រីវេជ្ជបណ្ឌិតXuJinhuaដែល​ឆ្នាំ​នេះ​មាន​អាយុ​៤៣ឆ្នាំ​ជា​អ្នក​គ្រូ​ពេទ្យ​នៃ​ផ្នែក​សង្រ្គោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​ចិន​សែនិង​ប៉ែក​ខាងលិច​ខណ្ឌ​Fengtaiក្រុង​ប៉េកាំង។ មុន​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​នេះ មន្ទីរ​ពេទ្យ​មួយ​នេះ​ត្រូវ​កំណត់​ជា​មន្ទីរ​ពេទ្យ​ពិសេស​សម្រាប់​ទទួល​ព្យា​បាល​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ។ លោក​ស្រីXuJinhuaគឺ​ជា​គ្រូ​ពេទ្យ​ដែល​ចូល​ក្នុង​ទីតាំង​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​ពី​គេ​មុន​គេ​បង្អស់និង​ជា​គ្រូ​ពេទ្យ​ដែល​ទទួល​ព្យាបាល​អ្នក​ជំងឺ​ដែល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មុន​គេ​បង្អស់។

      គ្រូពេទ្យ​និង​គិលានុបដ្ឋាយិកាដែល​ធ្វើ​ការ​នៅ​បន្ទប់​អ្នក​ជំងឺ​ដែល​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​បាន​ពាក់​សំលៀក​បំពាក់​ការ​ពារ​វេជ្ជសាស្រ្ត អ្នក​ណា​ក៏​មិន​ស្គាល់​អ្នក​ណា​ទេ។ គ្រូ​ពេទ្យ​និង​គិលានុបដ្ឋាយិកាទាំង​ឡាយ​ក៏​បាន​សរ​សេរ​ឈ្មោះ​របស់​ខ្លួន​និង​ពាក្យ​”ខិតខំ​តស៊ូ “លើ​សំលៀក​បំពាក់ ។ការ​សរសេរ​ឈ្មោះគឺ​ដើម្បី​ឱ្យ​សហការ​ស្គាល់​គ្នា​និង​ផ្តល់​កិច្ច​សម្រួល​ក្នុង​ការ​ផ្លាស់​ប្តូរ ហើយ​ពាក្យ”ខិត​ខំ​តស៊ូ​“គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជំងឺ។

      ពេល​សរសេរ​ឈ្មោះ​លើ​សំលៀក​បំពាក់​ការ​ពារ លោក​ស្រីXuJinhuaបាន​ប្រាប់​សហការី​ថា “មិន​បាច់​សរសេរ​ឈ្មោះ​ខ្ញុំ​ទេ សរសេរ​តែពាក្យ”មិន​ខ្លាច”​ក៏​បាន​ដែរ ខ្ញុំ​ជា​អ្នក​ណា​វា​មិន​សំខាន់​ទេ រំពឹង​ថា​ពេល​អ្នក​ជំងឺ​មើល​ពាក្យ​ទាំង​នេះ​និង​លែង​ភ័យ​ខ្លាច​ទៀត។ ជា​រៀង​រាល់​ថ្ងៃ យើង​បាន​វាយ​តម្លៃ​ចំពោះ​សភាពការណ៍​ចិត្ត​សាស្រ្ត​របស់​អ្នក​ជំងឺនិង​លួង​លោម​ពួក​គេ ហើយ​បាន​បង្កើត​ទំនុក​ចិត្ត​យ៉ាង​ពេញ​លេញ​ទៅ​វិញ​ទៅ​មក”៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស