郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកTasuku Honjoអ្នកទទួលពានរង្វាន់ណូប៉ែលចេញផ្សាយអត្ថបទដើម្បីស្រាយបំភ្លឺព័ត៌មានក្លែងក្លាយ

2020-05-03 15:06:29 cri

   តាមការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​ជប៉ុន​ឱ្យ​ដឹង​ថា ពេល​កន្លង​ទៅ​នេះ មាន​មនុស្ស​យក​ឈ្មោះ​របស់​លោកTasuku Honjoអ្នក​ទទួល​ពាន​រង្វាន់​ណូប៉ែលផ្នែក​សរីរ​វិទ្យា​ឬវេជ្ជ​សាស្រ្ត​ឆ្នាំ២០១៨ ដោយ​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ជា​ច្រើន ។ ទាក់​ទិន​នឹង​រឿង​នេះ ពេល​ថ្មីៗនេះ លោកTasuku Honjo​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​ដើម្បី​ធ្វើ​ការ​ស្រាយ​បំភ្លឺ​តាម​រយៈសកលវិទ្យាល័យ​ក្យូដូ​។

      ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍ លោកTasuku Honjoបាន​លើក​ឡើង​ថា ដោយ​មកពី​ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ​រាល​ដាល​នៅក្រប​ខណ្ឌ​ទូទាំង​ពិភពលោក បានបណ្តាល​ឱ្យ​មាន​ការ​ឈឺ​ចាប់​និង​ការ​ខូច​ខាត​ខាង​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត ។បច្ចុប្បន្ន ឈ្នោះ​របស់​ខ្ញុំ​និង​សកលវិទ្យាល័យត្យូដូត្រូវ​គេ​លួច​ប្រើ​ប្រាស់​ដើម្បី​ប្រកាស​ព័ត៌មាន​ក្លែង​ក្លាយ​និង​ផ្សព្វ​ផ្សាយ​ព័ត៌មានមិន​ត្រឹម​ត្រូវ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ បច្ចុប្បន្ន​គឺ​ជា​កាលៈ​ទេសៈ​ជា​គន្លឹះរបស់​យើង​ទាំង​អស់​គ្នា ជា​ពិសេសគឺ​មនុស្ស​ដែល​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ខាង​វិទ្យាសាស្រ្ត​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដែល​ជា​សត្រូវ​រួម​របស់​មនុស្ស​ជាតិ។ ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​របស់​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ក្នុង​ការ​ព្យា​បាល​ជំងឺ បង្ការ​កុំ​ឱ្យ​ជំងឺ​ឆ្លង​រីក​រាល​ដាល​ថែម​មួយ​កម្រិត​ទៀត ក៏​ដូច​ជា​គ្រោង​ផែន​ការ​ដែល​សំដៅ​ទៅ​រក​យុគសម័យ​ថ្មី​ផង​ដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស