王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជំងឺកូវី​ដ​ ១៩ បានរីករាលដាលដល់ប្រទេសនិងតំបន់ចំនួន ២១៣ ប្រទេសចិនបានចាត់​បញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រចំនួន ១៤៩ នាក់ទៅកាន់ប្រទេសចំនួន ១៦

2020-05-03 15:58:43 cri

      រសៀលថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២០ យន្តការស្តីពីការរួមគ្នាបង្ការនិងគ្រប់គ្រងជំងឺកូវី​ដ​ ១៩ នៃក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិនបានរៀបចំធ្វើ​សន្និសីទសារព័ត៌មាន គណៈកម្មាធិការជាតិសុខាភិបាល​ចិនបានរាយការណ៍ពីព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវី​ដ​ ១៩ ។ 

      តាម​​ដំណឹងថ្មីបំផុតដែលប្រកាសដោយអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ជំងឺកូវី​ដ​ ១៩ ​បានរីករាលដាលដល់ប្រទេសនិងតំបន់ចំនួន ២១៣ នៅលើពិភពលោក ករណីឆ្លងថ្មី​រៀងរាល់​ថ្ងៃបានលើសពី ៦ ម៉ឺនករណីក្នុងរយៈ​ពេល ១ ខែ ជាប់ៗគ្នា ។ ប្រទេសចិនបានចាត់​បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រសរុប ១៤៩ នាក់ទៅកាន់ប្រទេសចំនួន ១៦ ។​ ថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិស៊ែប៊ីបានបានដល់មេដាយដល់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនដែលជានិមិត្តរូបនៃកិត្តិយសខ្ពស់បំផុតក្នុងការការពារប្រទេសជាតិ ។ ប្រទេសចិននឹងបន្តរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវី​ដ​ ១៩ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស