翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកជឿជាក់ថា វីរុសCOVID-19 កើតពីធម្មជាតិ ពិភពលោកគួរបន្តក្រេបយកបទពិសោធន៍របស់ប្រទេសចិន

2020-05-02 15:43:37 cri

      ថ្ងៃទី ១ ខែ​ឧសភា​ តាម​ម៉ោង​ក្នុង​តំបន់​ អង្គការ​សុខភាព​ពិភពលោក​​​​​បាន​បើក​ធ្វើ​សន្និសីទ​សា​រ​ព័ត៌មាន​ជា​ប្រចាំ​ស្តីពី​ជំងឺ​COVID-19​ នៅ​ក្រុង​ហ្សឺណែវ​ ទាក់ទិន​នឹង​ការ​សង្ស័យដែល​​ថាតើ​​វីរុស​COVID-19​​គឺ​មក​ពី​មន្ទីរ​សិក្សា​ស្រាវជ្រាវ​វីរុស​ក្រុង​វ៉ូហាន​ឬអត់​​ លោក​Michael Ryan ​ អ្នក​ទទួល​ខុស​ត្រូវ​កម្មវិធី​​សុខាភិបាល​ជាបន្ទាន់​​ នៃ​អង្គការ​សុខភាព​ពិភពលោក​ បាន​ថ្លែង​ថា មាន​អ្នក​វិទ្យាសាស្រ្ត​ជា​ច្រើន​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​លំដាប់​ហ្សែន​នៃ​វីរុសCOVID-19​ ព្រមនិង​ជឿជាក់ថា វីរុស​COVID-19គឺ​កើតចេញ​ពី​ធម្មជាតិ ។

      លោក Ryan បាន​ថ្លែងទៀត​​ថា ​បច្ចុប្បន្ន​ រឿង​សំខាន់​​គឺ​រក​និង​បញ្ជាក់​ពីសត្វ​ដែល​ផ្ទុក​​វីរុស​ប្រភេទ​នេះ​ និង​យល់​ដឹង​បាន​កាន់តែច្រើន​​អំពី​ការ​ដែលថាតើ​​វីរុសបាន​ចម្លង​យ៉ាង​ដូចម្ត៉េចរវាង​​មនុស្ស​និង​សត្វ ក៏ដូចជាវា​បាន​​បំបែករបាំង​នៃ​​ការ​ចម្លង​ពី​មនុស្ស​ទៅ​សត្វ​ដែរ ដើម្បី​ចាត់​វិធានការ​បង្ការ​ផ្នែក​សុខាភិបាល​សាធារណៈដ៏​​ចាំ​បាច់​​ ធានា​កុំ​ឱ្យ​កើត​​ហេតុការណ៍​បែប​នេះទៀត ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស