王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និពន្ធនាយកនៃទស្សនាវដ្តី«the Lancet»៖ ពាក្យសម្តីស្តីពីឧបាយកលខាងប្រភពវីរុសគឺគួរឱ្យអស់សំណើចណាស់ ពាក្យសម្តីរបស់អ្នកនយោបាយអាមេរិកធ្វើឱ្យយើងអស់សង្ឃឹម

2020-05-02 15:27:06 cri

 

图片默认标题_fororder_webwxgetmsgimg (14)

     ជំងឺកូវីដ១៩បាន​ផ្ទុះរាតត្បាតនៅ​តំបន់ជាច្រើន​លើ​ពិភពលោក​ ​តើត្រូវ​វាយតម្លៃយ៉ាង​ដូចម្តេចចំពោះ​បទពិសោធន៍របស់​ប្រទេសចិន​ក្នុងការ​បង្ការ​និងគ្រប់គ្រងជំងឺឆ្លង? តើត្រូវ​មើលយ៉ាង​ណាចំពោះ​”ពាក្យសម្តីស្តីពី​ឧបាយកលខាងប្រភពវីរុស” និង​”ពាក្យសម្តីស្តីពី​ទំនួលសុខត្រូវ” ដែល​ចេះតែលេចចេញ​ជារឿយៗនោះ? ​នាថ្ងៃទី​​ ១ ​ខែឧសភា​ ​លោក​រីឆាត ហូដូន​ និពន្ធនាយក​នៃ​ទស្សនាវដ្តី«the Lancet» ដែលជា​ទស្សនាវដ្តីវេជ្ជសាស្ត្រ​អន្តរជាតិ​កំពូល​បាន​ផ្តល់​បទ​សម្ភាសន៍ជាមួយ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម​ចិន​ ដើម្បីឆ្លើយតបនឹង​បញ្ហា​ដែល​មនុស្សទាំង​ពួងបាន​​យកចិត្តទុក​ដាក់​ទាំង​នេះ​។

 

      លោក​ហូដូនបានថ្លែង​ថា​ ​ប្រទេសចិន​មាន​បទពិសោធន៍ជាច្រើន​ដែល​មានតម្លៃឱ្យ​ពិភពលោក​រៀនសូត្រតាម​។​ ​ឧទាហរណ៍ដូចជា​មន្ទីរពេទ្យបណ្តោះអាសន្ន​ វាគឺជា​វិធានការ​ច្នៃប្រឌិតថ្មីមួយ​ដែលបាន​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ទប់ទល់នឹង​ជំងឺឆ្លង​របស់​ប្រទេស​ចិន​។

     ទាក់ទិននឹង​ពាក្យចចាមអារាមដូចជា​ ”ពាក្យសម្តីស្តីពី​ឧបាយកលខាងប្រភព​វីរុស”​ លោក​​ហូដូនបានថ្លែងថា​ ​ពាក្យសម្តីទាំងនេះគឺគួរឱ្យអស់​សំណើចណាស់ វា​នឹង​បង្កជា​ផល​ប៉ះពាល់ដល់​ការ​ទប់ទល់នឹងជំងឺឆ្លង​។ ​យើង​ចាំបាច់ត្រូវតែស្វែងយល់ពីប្រភពវីរុស និង​សិក្សា​វាដោយ​អាកប្បកិរិយាបែបវិទ្យាសាស្ត្រ ដើម្បីកុំឱ្យពាក្យសម្តីស្តីពីឧបាយកលបែបនេះ​រំខានដល់​ការ​គិតពិចារណារបស់​យើង​។

      លោក​ហូដូនបានថ្លែងទៀតថា​ ​គ្រូពេទ្យ​និង​អ្នកវិទ្យាសាស្រ្ត​របស់អាមេរិក​បានឆ្លើយតប​ល្អណាស់​ក្នុង​ការ​ទប់ទល់នឹង​ជំងឺឆ្លង​ ​ប៉ុន្តែអ្នកនយោបាយអាមេរិក​បែរជាធ្វើ​ឱ្យ​លោក​អស់​សង្ឃឹមណាស់​ ដោយសារពួកគេបាន​និយាយ​បំប៉ោងពីពាក្យសម្តីស្តីពីឧបាយកល និង​គាំទ្រ​វិធីសាស្ត្រព្យាបាល​មួយ​ចំនួន​ដែល​ខ្វះភស្តុតាងពិតប្រាកដ ​ក៏ដូចជា​រិះគន់ដោយ​ចំហចំពោះ​ប្រទេស​ឬអង្គការ​ផ្សេងៗ។​ ​ទង្វើបែប​នេះ​គ្មានផលប្រយោជន៍អីទេ​ ​អ្វីដែលយើងគួរធ្វើ​គឺ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដើម្បីទប់ទល់នឹង​បញ្ហាប្រឈម​ដែល​បណ្តាលមកពីជំងឺឆ្លង ​ចំណែកឯ​ការ​បំបែកបំបាក់ទំនាក់ទំនងរវាង​​ប្រទេស​នានា​គឺមិនអាច​ទប់ទល់​ដោយមាន​ប្រសិទ្ធភាពនូវការ​គំរាមកំហែង​ដែល​មនុស្សជាតិទាំង​មូលកំពុងប្រឈមនេះបាន​ទេ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស