王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាជាន់ទាបអាមេរិកគ្រោងធ្វើការស៊ើបអង្កេតចំពោះការទប់ទល់នឹងជំងឺកូវីដ១៩ សេតវិមានអាមេរិកបដិសេធមិនឱ្យលោកវេជ្ជបណ្ឌិតចូលរួមសវនាការ

2020-05-02 15:21:51 cri

图片默认标题_fororder_aa

    នាសប្តាហ៍ក្រោយ គណៈកម្មាធិការទម្លាក់ថវិកានៃសភាជាន់ទាបអាមេរិក​នឹង​បើក​សវនាការស្តីពីការ​ទប់ទល់នឹង​ជំងឺកូវីដ១៩របស់​រដ្ឋាភិបាល ​ហើយ​គ្រោង​កោះហៅ​លោកវេជ្ជបណ្ឌិត​ហ្វូស៊ី អ្នកជំនាញជំងឺរាតត្បាតឱ្យ​ចូលរួម​សវនាការ​លើកនេះ​។​ ​    នាថ្ងៃទី១ខែឧសភា ​លោក​អ៊ីវ៉ាន ហូឡាង់ឌើ អ្នកនាំពាក្យនៃ​គណៈកម្មាធិការទម្លាក់ថវិកា​បាន​ថ្លែងថា​ ​មន្ត្រី​សេត​វិមាន​​បាន​​ប្រាប់​ឱ្យដឹង​នាថ្ងៃដដែល​ថា​ បដិសេធមិនឱ្យ​លោក​វេជ្ជបណ្ឌិត​ហ្វូឈស៊ីចូលួមសវនាការ​នោះ​​ទេ​។ ​ឯលោក​ហ្សាត ឌីរី អ្នកនាំពាក្យរងនៃ​សេត​វិមាន​បាន​ថ្លែង​នាថ្ងៃដដែលនោះ​ដែរ​ថា​ ​ខណៈ​ដែល​​រដ្ឋាភិបាល​លោក​ត្រាំ​បន្ត​ទប់ទល់​នឹង​ជំងឺឆ្លង​ ព្រម​និងជំរុញការ​ផលិត​វ៉ាក់សាំង ​ការ​ចូលរួម​​សវនាការ​នៃ​សភាជាន់ទាបរបស់​បុគ្គលពាក់ព័ន្ធ​ វាគ្មាន​​ចំណេញអ្វីឡើយ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស