王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនវដ្តី«Qiushi»ចុះផ្សាយអត្ថបទរបស់លោកអគ្គលេខាធិការបក្សស៊ីជីនភីងក្រោមចំណងជើងថា «សុន្ទរកថាក្នុងកិច្ចប្រជុំស្តីពីការពុះពារឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រដោយចំគោលដៅ»

2020-05-01 14:39:53 cri

      ទស្សនវដ្តី«Qiushi»ច្បាប់ទី​៩ដែលបោះពុម្ពផ្សាយនៅថ្ងៃទី​ ១ ខែឧសភាឆ្នាំ​ ២០២០ បាន​​ចុះផ្សាយអត្ថបទរបស់​លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត ប្រធានរដ្ឋ​ និងជា​ប្រធាន​គណៈកម្មាធិការ​​យោធាមជ្ឈិម​ចិន​ក្រោម​ចំណងជើង​ថា​ «សុន្ទរកថាក្នុងកិច្ចប្រជុំស្តីពីការ​ពុះពារឧបសគ្គក្នុងការ​លុបបំបាត់ភាពក្រីក្រ​ដោយ​ចំ​គោលដៅ​»។

      អត្ថបទបាន​គូសបញ្ជាក់ថា​ ​ការ​ពុះពារ​ឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ​ដោយចំ​គោលដៅ​ជាការ​ពុះពារ​ឧបសគ្គមួយ​ក្នុងចំណោម​ឧបសគ្គធំទាំងបីដែល​លើកឡើង​ក្នុង​សមាជបក្សលើក​ទី​១៩ ដែល​ប្រកបដោយ​សារសំខាន់​ចំពោះការ​សម្រេចបាន​​តាម​ពេល​កំណត់​នូវ​ការកសាងសង្គមដែលប្រជាជនមាន​ជីវភាពធូរធារបង្គួរ ​និង​សម្រេចគោល​ដៅអភិវឌ្ឍ​​១០០​ឆ្នាំ​ទី១​។

     អត្ថបទបានបង្ហាញ​ទៀត​ថា​ ​ក្នុងការ​អនុវត្ត​ដ៏មហិមា​នៃ​ការ​ពុះពារ​ឧបសគ្គក្នុងការ​លុបបំបាត់​ភាពក្រីក្រ​ យើ​ងទទួលបានបទពិសោធន៍ដ៏មាន​តម្លៃជាច្រើន​ ​ពោលគឺ​ទី១​ប្រកាន់​ខ្ជាប់​ការ​ដឹកនាំ​របស់​បក្ស​ ​ទី២​ប្រកាន់ខ្ជាប់​គោលការណ៍អនុវត្តការងារឱ្យចំគោលដៅ​ដើម្បីលើក​កម្ពស់​ប្រសិទ្ធភាពនៃការ​បម្រះខ្លួនចេញពីភាពក្រីក្រ​ ទី៣​គឺ​ប្រកាន់ខ្ជាប់​ការ​បង្កើន​ការទម្លាក់ថវិកា ទី៤គឺ​ប្រកាន់ខ្ជាប់នូវ​ការ​បំផុសទឹកចិត្ត​សង្គម​ទាំងមូល​ដើម្បី​ប្រមូលផ្តុំកម្លាំ​ងពីគ្រប់​ភាគី​ ទី​៥​គឺ​ប្រកាន់​ខ្ជាប់​នូវ​សំណូមពរ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បីជំរុញការ​អនុវត្ត​ជាក់ស្តែង​ ទី​៦​គឺ​ប្រកាន់ខ្ជាប់​នូវ​ឋានៈជាស្នូលរបស់ប្រជាជន​។​ បទធិសោធន៍ទាំងនេះ​មាន​តម្លៃឥត​គណនា​ ដែល​ត្រូវ​ប្រកាន់ខ្ជាប់​ក្នុងរយៈពេលយូ​រនិង​ធ្វើ​ឱ្យប្រសើរឡើង​ឥតឈប់ឈរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស