翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនបដិសេធការចោទប្រកាន់របស់បរទេសថា ប្រទេសចិនមិនបានធ្វើការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ឱ្យបានល្អនៅក្នុងដំណាក់កាលដំបូងនៃការផ្ទុះ

2020-05-01 15:46:46 cri

    ថ្ងៃទី៣០ ខែមេសា នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ លោក​GengShuangអ្នក​នាំពាក្យក្រសួង​ការបទេស​ចិន​បាន​​លើក​យក​កាល​ពិត​មក​បដិសេធ​​ការ​ចោទប្រកាន់​​របស់​បរទេស​ថា ​ប្រទេស​ចិន​មិន​បាន​ធ្វើ​ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ-១៩​ឱ្យ​បាន​ល្អ​នៅ​ក្នុង​ដំណាក់កាល​​ដំបូង​នៃ​ការ​ផ្ទុះ​ជំងឺ​ឆ្លង​។​លោក​បាន​ថ្លែងថា​ ​ពាក្យសម្តី​នេះ​មិន​សមស្រប​នឹង​ការ​ពិត ​ជា​ទង្វើ​ដែល​មិន​គោរព​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​និង​ពលិកម្ម​របស់​ប្រជាជន​ចិន​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ករណី​ជំងឺ​កូវីដ​-១៩​។

    លោក​GengShuangបន្តទៀត​ថា​ ​ប្រឈមុខ​នឹង​ជំងឺ​ឆ្លង​ ភាគី​ចិន​ក្នុង​ឋានៈជា​ប្រទេស​ហត្ថលេខី​នៃ​លក្ខន្តិកៈ​សុខាភិបាល​អន្តរជាតិ​ បាន​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​ភាព​បើក​ចំហ​ ​តម្លាភាព​និង​ទទួល​ខុសត្រូវ​ ព្រមនិង​ចាត់​វិធានការ​គ្រប់​ជ្រុងជ្រោយ​និង​​ម៉ឺងម៉ាត់​បំផុត​ ហើយ​អនុវត្ត​យ៉ាង​​ផ្ចិត​ផ្ចង់​នូវ​តួនាទីនិង​កាតព្វកិច្ច​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​​សុខាភិបាល​អន្តរជាតិ​​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស