翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មនុស្ស៣០លាននាក់នៅអាមេរិកបាត់បង់ការងារ និន្នាការវិវឌ្ឍន៍នៃស្ថានភាពការងារត្រូវសង្កេតមើលទៀត

2020-05-01 15:51:56 cri

      ដោយ​រង​ការ​ប៉ះពាល់​ពីការ​ផ្អាក​សកម្មភាព​សេដ្ឋកិច្ច​ បាន​ជា​ក្នុង​រយៈពេល​៦​សប្តាហ៍​កន្លង​ទៅ​នេះ មាន​ប្រជាជន​អាមេរិក​សរុប​៣​០​លាននាក់​បានស្នើ​​សុំ​ប្រាក់និកម្មភាព ប៉ុន្តែ​ តើ​ស្ថានភាពបាត់​បង់​​​​ការងារ​របស់​អាមេរិក​នឹង​បន្ត​មាន​ភាព​អាប់អួរ​តទៅ​ទៀត​ ឬ​មួយ​ក៏​អាចត្រូវ​​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​​ទៅ​តាម​ការ​កែ​លម្អ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​?គឺ​ត្រូវរង់ចាំ​សង្កេត​​មើល​ទៀត ។

     ទិន្នន័យ​ដែល​ក្រសួង​ការ​ងារអាមេរិក​ប្រកាស​នៅ​ថ្ងៃទី ៣០ ខែ​មេសា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គិត​រហូត​ដល់​ថ្ងៃទី​២៥ ខែ​មេសា ក្នុង​មួយ​សប្តាហ៍​ នៅ​អាមេរិក​ អ្នក​ដែលស្នើ​​សុំ​ប្រាក់​និកម្មភាព​​ជា​លើក​ដំបូង​បាន​កើន​ដល់​៣៨៣,៩លាន​នាក់ ។ បើមើល​ពី​ស្ថានភាព​ការងារ​នៃ​ប្រទេស​អាមេរិក​នា​ពេល​បច្ចុប្បន្ន​អាច​ឃើញ​ថា ចំនួន​អ្នក​បាត់​បង់​ការងារ​ក្នុង​រយៈ​ពេល​៦​សប្តាហ៍​កន្លង​ទៅនេះ គឺ​លើ​សពី​​ចំនួន​បន្ថែម​ឱកាស​ការងារ​សរុប​របស់​អាមេរិក​តាំង​ពី​ឆ្នាំ ២០១០​មក ។

      បើ​មើលក្នុង​ផ្លូវ​​សុទិដ្ឋិនិយមអាច​ឃើញ​ថា ចំនួន​អ្នក​បាត់បង់ការងារ​ដោយសារ​ការ​ផ្អាក​សកម្មភាព​សេដ្ឋកិច្ច​ មិនលើស​ពី​ការ​ព្យាករណ៍​ប៉ុន្មាន​ទេ​ អ្នកស្នើ​​សុំ​ប្រាក់​និកម្មភាព​​ជា​លើក​ដំបូង​មាន​ចំនួន​៣៨៤ម៉ឺ​នាក់ តួលេខ​នេះ​បាន​ធ្លាក់​ចុះ​បើ​ធៀប​នឹងចំនួន​​ ​៤៤៤​ម៉ឺន​នាក់ដែល​ជា​តួលេខ​មួយ​សបា្តហ៍​មុន ថែម​ទាំង​បាន​ធ្លាក់​ចុះ​៤​សប្តាហ៍​ជាប់ៗ  ប៉ុន្តែយ៉ាង​ណា​មិញ​​ ​ គិត​រហូត​ដល់​ថ្ងៃទី​២៥ ខែ​មេសា ក្នុ​ងមួយ​សបា្តហ៍​នេះ អ្នក​ដែលស្នើ​សុំ​ប្រាក់​និកម្មភាព​ពីរ​សបា្តហ៍​ជាប់ៗ​មាន​ចំនួន​ជិត​១៨០០ម៉ឺន​នាក់ តួលេខ​នេះ​ខ្ពស់​ជាង​មួយ​សបា្តហ៍មុន ដែល​មាន​ចំនួន​១៥៨០​ម៉ឺន​នាក់ សភាពការណ៍​បែប​នេះ​បង្ហាញ​ឱ្យ​ឃើញថា ទីផ្សារ​ការងារ​នៅ​តែ​មាន​ភាពតានតឹង​ដដែល ។

      មជ្ឈដ្ឋាន​មតិ​សាធារណៈប៉ាន់​ប្រមាណ​ជា​ទូទៅ​ថា តួលេខ​បាត់​បង់​ការងារ​នឹង​បន្ត​កើន​ឡើងជា​បន្ត​ទៀត ដោយសារ​ប្រព័ន្ធ​ធានា​រ៉ាប់រង​និកម្មភាព​នៃ​រដ្ឋបាល​តំបន់​ជា​ច្រើនមាន​ភាព​​ចាស់​កំរឹលទៅ​ហើយ មិន​អាចអនុម័ត​ដោយ​ទាន់​ពេល​វេលា​នូវ​ពាក្យស្នើ​​សុំ​ប្រាក់​និកម្មភាព​ ​ដែល​បាន​កើន​ឡើង​យ៉ាង​គំហុកនោះ​ទេ ​ ដូច្នេះ​មាន​​ពាក្យស្នើ​​សុំ​ជា​ច្រើន​មិន​ទាន់​ត្រូវ​ដោះ ស្រាយ​ ។ តាម​ដំណឹង​នៃ​កាសែត The Wall Street Journalឱ្យ​ដឹង​ថា នៅ​សប្តាហ៍​មុន មាន​មនុស្ស​៦០​ម៉ឺន​នាក់​មិន​បាន​ទទួល​ការ​អនុម័ត​ដោយ​ទាន់​ពេលវេលា​​ដោយសារត្រូវ​រង់ចាំ​យូរ​​និង​មូលហេតុផ្សេងទៀត ។

      នៅ​ថ្ងៃទី ២៨ ខែ​មេសា ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​សេតវិមាន​អាមេរិក​បាន​ថ្លែង​ថា គិត​រហូត​ដល់​ខែ​មិថុនា អត្រា​បាត់​បង់​ការងារ​របស់​អាមេរិក​ប្រហែល​នឹង​ឡើង​ដល់​១៦​ភាគរយ​ ឬ២០​ភាគរយ ។

      ប៉ុន្តែ អត្រា​បាត់​បង់​ការងារ​ជាផ្លូវការ​របស់​អាមេរិក​មិន​មែនគិត​តាម​ចំនួន​មនុស្ស​ស្នើសុំ​ប្រាក់​និកម្មភាពនោះ​ទេ ​គឺ​គិត​តាម​ការ​ធ្វើ​ជំរឿន​ចំពោះប្រជាជន​មួយ​ចំនួន​ពី​អគ្គនាយកដ្ឋាន​ជំរឿន​ប្រជាជន​របស់​អាមេរិក​ ហើយ​អ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា “​អ្នក​បាត់បង់​ការងារ​”ត្រូវ​មាន​សមត្ថភាពការងារ ថែម​ទាំង​ត្រូវស្នើ​​សុំឱកាស​ការងារ​​រហូត​ក្នុង​៤​សប្តាហ៍​ចុងក្រោយនេះ ។ ដូច្នេះ សភាពការណ៍​បាត់បង់​ការងារ​របស់​អាមេរិក​វា​​យ៉ាង​ណា​ គឺ​ត្រូវ​សង្កេត​មើល​ពី​ទិន្នន័យ​របស់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ។

      ក្នុ​ងសនិ្នសីទសារព័ត៌មាន​ដែល​បើក​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែ​មេសា លោក Jerome Powell​ប្រធានប្រព័ន្ធ​បម្រុង​សហរដ្ឋ​អាមេរិក​បាន​គូសបញ្ជាក់​ថា និយាយ​ចំពោះ​បុគ្គល ពេលវេលា​បាត់បង់​ការងារ​កាន់​តែ​យូរ​ កាន់​តែ​មាន​ផល​ប៉ះពាល់​ដល់​សមត្ថភាពការងារ​និង​ការ​អភិវឌ្ឍ​អាជីព​របស់​ខ្លួន​ឯង ពោល​គឺ​កាន់​តែ​ពិបាកក្នុង​ការ​​ស្វែង​រក​ឱកាស​ការងារថ្មី​ ។ ដូច្នេះ ត្រូវ​ខិត​ខំប្រឹង​ប្រែង​បង្ការ​កុំ​​​បាត់​បង់​ការងារ​​យូរពេក ដែលវា​អាច​​នឹង​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់ការ​ស្តារ​សេដ្ឋកិច្ច​អាមេរិក​ឡើ​ង​វិញ​នៅ​ពេល​អនាគត ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស