翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីអង់គ្លេសធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានអំពីជំងឺកូវីដ-១៩ជាលើកដំបូងបន្ទាប់ពីវិលទៅចូលបម្រើការងារវិញ ដោយរំលឹកឡើងវិញនូវសន្ទស្សន៍៥ធំៗដែលអាចលុបចោលការបិទប្រទេស

2020-05-01 15:48:11 cri

图片默认标题_fororder_1

    ថ្ងៃទី៣០ ខែមេសា ​តាម​ម៉ោង​ក្នុង​តំបន់ ​លោក​Boris Johnson​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​​ធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺកូវីដ​-១៩​ជា​លើក​ដំបូង​បន្ទាប់​ពី​លោក​
វិល​ចូល​បម្រើ​ការ​ងារ​វិញ។

    នៅ​ក្នុង​សន្និសីទនេះ ​លោក​Boris Johnsonបាន​រំលឹក​ឡើង​វិញ​នូវ​សន្ទស្សន៍​៥​ធំ​ៗ​ដែល​រដ្ឋាភិបាល​អង់គ្លេស​អាច​លុបចោល​ការ​បិទ​ប្រទេស​ រួមមាន​ ទី១ ប្រព័ន្ធសេវាកម្ម​សុខាភីបាល​ទូទាំង​ប្រទេស​អង់គ្លេស​អាច​ផ្តល់​ការ​ព្យាបាល​ជំងឺ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ដោយ​គ្រប់​គ្រាន់​ ​ទី២ ​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​-១៩​បន្តរក្សា​ការ​ធ្លាក់​ចុះពោល​គឺ​បាន​ឆ្លុង​ផុត​ចំណុច​​កំពូល​នៃ​ការផ្ទុះឡើង​ជំងឺ​កូវីដ​-១៩​ហើយ​ ទី៣ ​ទិន្នន័យ​ដែល​អាច​ទុក​ចិត្ត​បាន​បង្ហាញថា​ ​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ដែល​រដ្ឋាភិបាល​អាច​គ្រប់​គ្រង ទី៤ ​មាន​បរិក្ខារ​ធ្វើតេស្តគ្រប់គ្រាន់​និង​ឧបករណ៍​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​គ្រប់គ្រាន់​ ទី៥ ជៀសវាង​ការ​កែប្រែ​បទបញ្ជា​ហាមឃាត់​ណា​ដែល​អាច​នឹង​មាន​លទ្ធភាព​បណ្តាល​ឱ្យ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩៕
 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស