翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនច្រានចោលការចោទប្រកាន់របស់លោកPompeoរដ្ឋមន្រ្តីការបរទេសអាមេរិកថា អ្នកនយោបាយអាមេរិកគួរឈប់ការទម្លាក់កំហុសទៅលើប្រទេសចិនទៀត

2020-05-01 15:49:27 cri

      ទាក់​ទិន​នឹង​ពាក្យ​សម្តី​របស់​លោកPompeoរដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ដែល​ចោទ​ថា ប្រទេស​ចិន​នៅ​តែ​មិន​អនុញ្ញាត​ឱ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​វិទ្យាស្ថាន​វីរុស​ក្រុង​វូហាន លោក​កឹង​ស័ង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ឆ្លើយ​តប​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​ជា​ប្រចាំ​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​៣០​ខែ​មេសា​ថា ភាគី​ចិន​​ដាស់​តឿន​អ្នក​នយោ​បាយ​អាមេរិក​ឱ្យ​ឈប់​ទម្លាក់​កំហុស​ទៅ​លើ​ប្រទេស​ចិនទៀត។

      លោក​កឹង​ស័ង​បាន​ថ្លែង​ថា ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​ពិសេស​ជា​មួយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​រ៉យទ័រនា​ពេល​កន្លង​ទៅ​នេះ លោក​Yuan Zhimingប្រធាន​និង​ជា​អ្នក​ស្រាវ​ជ្រាវ​នៃ​បន្ទប់​ពិសោធន៍​អំពី​សន្តិសុខ​ជីវសាស្រ្ត​ជាតិ​ចិន​បាន​ឆ្លើយ​តប​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ហើយ​អំពី​រឿង​នេះ ។ លោក​បាន​ចង្អុល​បង្ហាញ​ថា ក្រុម​ហ្សែន​នៃ​វីរុស​កូវីដ​១៩​គ្មាន​ការ​កែ​ច្នៃ​ដោយ​មនុស្ស​នោះ​ទេ ពាក្យ​សម្តី​ដែល​ថា វីរុស​មួយ​នេះ​បង្កើត​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​វីរុស​ក្រុង​វូហាន​គឺ​គ្មាន​ភស្តុតាង​ទាល់​តែ​សោះ វិទ្យាស្ថាន​នេះ​គ្មាន​សមត្ថ​ភាព​ក្នុង​ការ​បង្កើត​វីរុស​កូរ៉ូណា​ថ្មី​មួយ​ប្រភេទ​នោះ​ទេ ហើយ​ក៏​មិន​ដែល​គិត​ធ្វើ​បែប​នេះដែរ។​ក្រៅ​ពី​នេះ លោក​Yuan Zhimingក៏​បាន​បដិសេធ​ចំពោះ​ការ​បែប​ធ្លាយ​វីរុស​ចេញ​ពី​បន្ទប់​ពិសោធន៍​នេះដោយ​យថា​ហេតុផង​ដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស