翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាភាគីដើម្បីគាំពារសន្តិសុខស្បៀងអាហារអន្តរជាតិ

2020-05-01 15:44:28 cri

      ពេល​ថ្មី​ៗ​កន្លង​ទៅ​ សហគមន៍​អន្តរជាតិ​បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សន្តិសុខ​ស្បៀង​អាហារ​ជា​សកល​ដែល​រង​ឥទ្ធិពល​ពី​ការ​រីករាលដាល​នៃ​ជំងឺ​COVID-19​ ។ ​ ពេល​ឆ្លើយ​តប​សំណួរ​ពាក់​ព័ន្ធ​កាល​ពី​ថ្ងៃទី ៣០ ខែមេសា លោក​Geng Shuang អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​លើកឡើង​ថា ការ​គាំពារ​សន្តិសុខ​ស្បៀង​អាហារ​ជាសកល​ ជា​កាតព្វកិច្ច​មួយ​របស់​​បណ្តា​ប្រទេស​​​ ។ ប្រទេសចិននឹង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​និង​កិច្ច​សម្រប​សម្រួល​ជា​មួយ​បណ្តា​ភាគី​ ពោល​គឺ​ស្រប​នឹង​​ពេល​រួម​គ្នាប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​ឆ្លង​ ក៏​ធ្វើ​កិច្ចខិត​ខំប្រឹង​ប្រែង​ក្នុងការគាំពារ​សន្តិសុខ​ស្បៀងអាហារ​ផង​ដែរ​ ដើម្បី​​រួមចំណែក​​ថ្មី​ក្នុង​ការ​ជំរុញ​ការ​បង្កើត​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​ ។

      លោក​Geng Shuang​បាន​ថ្លែង​ទៀ​ត​ថា ប្រទេសចិន​បាន​​ចូលរួម​យ៉ាង​សកម្ម​ក្នុង​អភិបាល​កិច្ច​សន្តិសុខស្បៀងអាហារ​របស់ពិភពលោក​ក្នុង​រយៈពេល​យូរ ដែល​បាន​ក្លាយ​ទៅជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ជាថវិកា​ច្រើន​ជាងគេ ចាត់​បញ្ជូន​អ្នក​ជំនាញ​ច្រើន​ជាងគេ និងអនុវត្ត​គម្រោង​ច្រើន​ជាង​គេ​ក្នុង​ក្រប​ខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​​កំពុង​អភិវឌ្ឍន៍​នៃ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​អង្គការ​សហប្រជាជាតិ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស