翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ប្រទេសចិននិងកូរ៉េខាងត្បូងបានរួមគ្នាបង្កើត”ច្រកចេញចូលរហ័ស”មុនគេ

2020-05-01 15:43:59 cri

      ថ្ងៃទី៣០ ខែមេសា​ ក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​ លោក​Geng Shuang​ អ្នក​នាំពាក្យ​ក្រសួងការបរទេសចិន​បាន​ឧទ្ទេសនាម​ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​រឿង​ដែល​ប្រទេសចិន​និង​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​បង្កើត​”ច្រកចេញ​ចូល​​រហ័ស​”​សម្រាប់ការ​ទៅ​មក​របស់​​​បុគ្គល​សំខាន់​និង​បុគ្គល​ដែលមាន​ភារៈ​​បន្ទាន់​ ។ លោក​Geng Shuang បាន​ថ្លែង​ថា​ ក្រោម​បរិបទ​ដែល​ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លងទៅ​ជា​រឿង​​ប្រក្រតី​ភាព ប្រទេស​ចិននិង​កូរ៉េ​ខាង​ត្បូង​បាន​រួម​គ្នា​​បង្កើត​ “ច្រក​ចេញចូល​រហ័ស​”ជា​ការ​ធ្វើ​នវានុវត្តន៍​មួយ ។ ប្រទេស​ទាំង​ពីរ​នឹង​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទងនិង​កិច្ច​សម្រប​សម្រួល​ ដើម្បីធ្វើ​ឱ្យ​ផែនការ​អនុវត្ត​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាន់​ ។

      តាម​ការ​ឧទ្ទេសនាម​របស់​លោក​Geng Shuang បាន​ឱ្យ​ដឹង​ថា​ ថ្ងៃទី ២៩ ខែ​មេសា ​ប្រទេស​ចិននិង​កូរ៉េ​ខាងត្បូង​បាន​បើក​ធ្វើ​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធវីដេអូ​លើក​ទី​ ២ ស្តីពី​យន្តការ​សហប្រតិបត្តិការ​ផ្នែក​រួម​គ្នា​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ លទ្ធផល​សំខាន់​ជាង​គេ​នៃ​កិច្ច​ប្រជុំ​លើក​នេះ​គឺ​ជាការ​ប្រកាស​​បង្កើត​ “ច្រក​ចេញ​ចូល​រហ័ស​”សម្រាប់​បុគ្គល​សំខាន់​​​ផ្នែក​ធុរកិច្ច​សំខាន់​ ចរាចរណ៍​ទំនិញ​ ផលិតកម្ម​​និង​សេវាកម្ម​បច្ចេកទេស​រវាង​ប្រទេស​ចិននិង​កូរ៉េ​ខាង​ត្បូង ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស