王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Milos Zerman ប្រធានាធិបតីឆែក

2020-05-01 15:50:44 cri

      នាយប់ថ្ងៃទី ៣០ ខែមេសា លោកស៊ីជីនភីងប្រធានរដ្ឋចិនបាន​​​ជួបពិភាក្សាតាមទូរស័ព្ទ​ជា​មួយ​លោក​ Milos Zerman ​ប្រធានាធិបតីឆែក។

​​      ថ្លែងក្នុងកិច្ច​ជំនួបតាមទូរស័ព្ទ លោកស៊ីជីនភីងបានលើកឡើងថា​ ​ប្រទេសចិន​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លងរបស់​ឆែក ​ហើយនឹង​ចែករំលែកព័ត៌មាន​​​​និ​ង​​​​​បទពិសោធន៍ខាងការ​បង្ការ​និង​គ្រប់គ្រងជំងឺឆ្លងជាមួយឆែក​​តាមរយៈកិច្ច​សហប្រតិបត្តិកា​រ​ទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាង​ចិន​និង​ប្រទេ​សអឺរ៉ុបកណ្តាលនិង​ខាងកើត​ជាដើម​។ លោក​បាន​គូសបញ្ជាក់ថា​ ​មនុស្សជាតិជាសហគមន៍រួមវាសនាតែមួយ​ដែលរួម​សុខ​រួម​ទុក្ខ ជាពិសេសគឺខណៈពេល​ប្រឈមនឹង​ជំងឺឆ្លង​។

 ​​​     លោក​បាន​គូសបញ្ជាក់ទៀត​ថា ប្រទេសចិន​យកចិត្តទុកដាក់ខ្ពស់​ចំពោះ​ការភិវឌ្ឍ​ទំនាក់ទំនង​​រវាងចិន​និងឆែក ​រីករាយ​រួមសហការ​ជាមួយ​ឆែកក្នុងការ​ជំរុញទំនាក់ទំនង​ភាពជា​ដៃគូយុទ្ធសាស្ត្ររវាង​ចិន​និងឆែក​ឱ្យវិវឌ្ឍ​រីកចម្រើនជាបន្តបន្ទាប់​។

      ជាការឆ្លើយតប​ លោក​  Milos Zerman បាន​ថ្លែង​ថា​ ​ប្រទេសចិន​បាន​គ្រប់គ្រង​ករណី​​ជំងឺកូវីដ១៩ដោយជោគជ័យ ហើយការអភិវឌ្ឍ​សេដ្ឋកិច្ច​ក៏មាន​ចក្ខុវិស័យដ៏ល្អ​ប្រសើរ​ផង

ដែរ។ ក្នុងឋានៈជាមិត្តភ័ក្តិដ៏ស្មោះរបស់ចិន ខ្ញុំនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីធានាជាក់លាក់នូវការ​អភិវឌ្ឍជាបន្តបន្ទាប់នៃ​ទំនាក់ទំនង​​រវាង​ប្រទេស​ទាំងពីរ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស