王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លទ្ធផលស្រាវជ្រាវថ្មីបំផុតនៃវិទ្យាស្ថាន Pasteur បារាំងបានបញ្ចាក់ថា ករណីជំងឺ Covid-19នៅប្រទេសបារាំងមិនមែននាំចូលពីប្រទេសចិននោះទេ

2020-05-01 16:04:23 cri

      ថ្ងៃទី ២៨ ខែ មេសា វិទ្យាស្ថាន​ Pasteur បារាំងបានចេញ​សេចក្តីប្រកាស​ព័ត៌មានថា ​វិទ្យាស្ថាន​នេះ​បាន​សម្រេច​នូវ​ការសិក្សាស្រាវជ្រាវអំពីបញ្ហា“វីរុសដែលចម្លងនាំចូលពីបរទេសនិងការ​​រីករាលដាលដំណាក់កាលដំបូងនៅប្រទេសបារាំង”។ ​យោងតាមការសិក្សាស្រាវជ្រាវនេះ​ជំងឺ​ Covid-19​ ដែលផ្ទុះឡើងនៅបារាំងមិនមែនបង្ក​ឡើងពីករណីនាំចូលពីប្រទេសចិនក្នុងខែ មករា ឆ្នាំ ២០២០ នោះទេ ហើយក៏មិនមែនមកពីអ៊ីតាលីដែរតែគឺប្រភេទវីរុសមិនដឹងច្បាស់ពី​ប្រភពដើម​ដែលបានរីករាលដាលក្នុងតំបន់ ។

      ក្រុមអ្នកសិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ Pasteur បារាំងបាន​លើកឡើងថា ដោយសារករណីឆ្លង​ដំបូងបង្គស់ដែលជាលក្ខណៈ​ហ្សែន​គ្មានប្រវត្តិធ្វើដំណើរទៅក្រៅ​ប្រទេសទេ មានន័យថា ​មុនពេលផ្ទុះការរីករាលដាលនៃ​ជំងឺ Covid-19 នៅទ្វីបអឺរ៉ុបកាលពីខែ កុម្ភៈ វីរុសនេះបានរីករាលដាលដោយស្ងាត់ៗនៅប្រទេសបារាំងនិងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតទៅហើយ ហើយករណីភាគច្រើន​​មានរោគសញ្ញាតិចតួចឬគ្មានរោគសញ្ញា ដូច្នេះទើប​យូរហើយ​មិនបាន​រកឃើញ​ទាំងនេះ​ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស