郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន៖ បង្កើនការយកចិត្តទុកដាក់ចំពោះពលរដ្ឋចិននៅក្រៅប្រទេស

2020-04-30 15:15:19 cri

    កិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កម្មុយនិស្ត​ចិនដែលរៀបចំធ្វើកាលពីថ្ងៃទី ២៩ ខែ មេសា ​បាន​តម្រូវឱ្យថា ​បង្កើន​ការងារបង្ការនិងគ្រប់គ្រង​​ករណីជំងឺឆ្លងដែលចម្លងនាំចូលពីបរទេស បន្ត​បង្កើន​ការ​យកចិត្ត​ទុកដាក់​​ចំពោះ​​ពលរដ្ឋចិននៅក្រៅប្រទេស បង្កើនការបង្ការនិងគ្រប់គ្រង​នៅព្រំដែននិង​ការ​ដាក់​ឱ្យនៅ​ដាច់ដោយឡែកបន្ទាប់ពីចូលដែនចិន លើកកម្ពស់ភាពចំគោល​និង​ប្រសិទ្ធភាព​នៃ​ការ​ទប់ស្កាត់​ការរីករាលដាល​ដោយ​សារ​ការ​ចម្លង​នាំ​ចូល​​ពី​​បរទេស​ ។ 

    កិច្ចប្រជុំបានបង្ហាញថា ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ​ក្នុង​ការ​បង្ការនិងគ្រប់គ្រង​ជំងឺ​ឆ្លង​ ត្រូវបន្ត​ផ្តល់ជំនួយតាមលទ្ធភាពរ​បស់​ខ្លួនដល់​​បណ្តា​ប្រទេស​ពាក់ព័ន្ធ ​បង្កើនការពិនិត្យ​​គុណភាពរបស់សម្ភារៈបង្ការនិង​គ្រប់គ្រងជំងឺឆ្លង ​សំដៅ​បន្ត​រួម​ចំណែកយ៉ាងសកម្ម​សម្រាប់​កិច្ចសហប្រតិបត្តិអន្តរជាតិលើការងារ​ប្រយុទ្ធប្រឆាំង​នឹងជំងឺ Covid-19​ ​។  ​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស