郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសចិនបានបង្ហាញឱ្យឃើញនូវលក្ខណៈពិសេសនៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិចិន---ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសចិនបាននាំមកជូនពិភពលោកនូវការគិតពិចារណា

2020-04-30 15:38:09 cri

  “ប្រទេស​ចិន​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​សមត្ថភាព​ប្រតិបត្តិ​ការ​ជា​សមូហភាព​និង​ស្មារតី​សហ​ប្រតិ​បត្តិការ​ដែល​គួរ​ឱ្យ​ពិភពលោក​ភ្ញាក់​ផ្អើល”នេះ​គឺ​ជា​ចំណាប់​អារម្មណ៍​របស់​លោក​Bruce​ Alywardទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​ថ្លែង​បន្ទាប់​ពី​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​និង​សិក្សា​ការ​ងារ​នៅ​ប្រទេស​ចិន​កាល​ពី​ចុង​ខែ​កុម្ភៈ។លោក​សម្គាល់​ថា ហេតុ​អ្វី​បាន​ជា​ប្រទេស​ចិន​អាច​យក​ឈ្នះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ក្នុង​រយៈពេលដ៏​ខ្លី គឺ​ដោយ​មកពី​ការ​បញ្ជា​ការ​និង​ចាត់​ចែង​ដោយ​ចំ​គោលដៅ​ដែល​ប្រកាន់​ខ្ជាប់​ទស្សនៈ​ស្តីពី​ការ​ចាត់ទុកមនុស្សជាគោល​របស់​លោក​ស៊ីជីនភីង អ្នក​ដឹក​នាំ​កំពូល​ចិន។

      ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ស្វែង​រក​តម្លៃ​ដែល​ចាត់​ទុក​មនុស្ស​ជា​គោល​របស់​អ្នក​កាន់​អំណាច។ ប្រឈម​នឹង​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ដែល​ផ្ទុះ​រាល​ដាល​ភ្លាម​ៗ​លើក​នេះ លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ជា​ច្រើន​លើក​ថា ត្រូវ​ចាត់​ទុក​សុវត្ថិភាព​អាយុ​ជីវិត​និង​សុខ​ភាព​របស់​ប្រជាជន​ជាកិច្ច​ការ​អាទិភាព​ជាប់​រហូត។
      ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​ប្រទេស​ចិន​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​មនោសញ្ចេត​នា​ស្នេហា​ជាតិ​របស់​ប្រជាជន​គ្រប់​រូប​ដែល​យក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​ប្តូរ​យក​ផល​ប្រយោជន៍​សាធារណៈក្នុង​ខណៈពេល​កើត​មាន​វិបត្តិ​ករណី​ជំងឺ​ឆ្លង ព្រម​និង​ការ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​ចិន ។ បុគ្គលិក​ពេទ្យ​ជាង​៤ម៉ឺន​២​ពាន់​នាក់​ដែល​មកពី​តំបន់​នានា​នៃ​ប្រទេស​ចិន​បាន​ទៅ​ជួយ​ខេត្ត​ហ៊ូប៉ី​និង​ក្រុង​វូហាន​យ៉ាង​ឆាប់​រហ័ស ។ក្នុង​រយៈពេល​ជាង​៧០​ថ្ងៃ​ដែល​ក្រុង​វូហាន​ត្រូវ​បិទ សម្ភារៈពេទ្យ​និង​សម្ភារៈផ្គត់​ផ្គង់​ជីវភាព​ដែល​មកពី​តំបន់​នានា​នៃ​ប្រទេស​ចិន​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​វូហានជា​បន្ត​បន្ទាប់។

      ប្រជាជាតិ​ចិន​ដែល​ក្រេប​យក​ជីវ​ជាតិ​ពី​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរ​ផង់​បាន​បង្ហាញ​ម្តង​ទៀត​នូវ​កម្លាំង​ដ៏​ខ្លាំង​ក្លា​ក្នុង​ការ​យក​ឈ្នះ​លើ​នានា៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស