翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLe Yucheng អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន ៖ ប្រទេសចិននិងអាមេរិកគួរតែច្រានចោលនូវជម្លោះនិងការខ្វែងគំនិតគ្នា ដើម្បីប្រកៀកស្មាគ្នាទប់ទល់នឹងជំងឺCOVID-19

2020-04-30 17:12:41 cri

      ថ្ងៃទី ២៨ ខែមេសា​ ពេល​ផ្តល់​បទ​សម្ភាសន៍តាម​ទូរទស្សន៍​​ជា​មួយ​ក្រុម​ហ៊ុន​វិទ្យុ​ទូទាំងសហរដ្ឋ​​អាមេរិក​(ហៅ​កាត់​ថា​NBC) លោកLe Yucheng អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​បាន​លើក​ឡើង​ថា ក្នុង​កាលៈទេសៈ​ជា​គន្លឹះ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​​នា​ពេល​បច្ចុប្បន្ន​ ប្រទេសចិន​និង​អាមេរិក​គួរតែ​ច្រានចោល​នូវជម្លោះ​និង​ការ​ខ្វែង​គំនិត​គ្នា ដើម្បី​ប្រកៀក​ស្មា​គ្នា​ទប់​ទល់​នឹង​ជំងឺ​COVID-19​ ដែល​ជា​សត្រូវ​រួម​ ។

      លោក​​Yue Yucheng បាន​ថ្លែង​ទៀត​ថា តែ​ជា​ការ​អកុសល​​ បច្ចុប្បន្ន​ មាន​អ្នក​នយោបាយ​មួយ​ចំនួន​បានបង្វែរ​​ជំងឺCOVID-19ទៅ​ជា​បញ្ហា​នយោបាយ​​ វាជា​រឿង​ដែល​យើង​មិន​ចង់​មើល​ឃើញ​នោះ​ឡើយ​ ។ ឆ្លង​តាម​រយៈ​ជំងឺឆ្លង​លើក​នេះ​ ជនជាតិ​អាមេរិក​គួរតែ​​បានមើល​​ឃើញ​ថា អ្វី​ដែល​បាន​និង​កំពុង​គំរាម​កំហែង​ដល់​សុវត្ថិភាព​អាយុជីវិត​របស់​ប្រជាជន​អាមេរិក​​ គឺ​វីរុស​ មិន​មែន​ជា​ប្រទេសចិន​ទេ ។ ប្រទេសចិន​ជា​យុទ្ធ​មិត្តនិង​ដៃគូ​សហការ​របស់​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ។ អាមេរិក​មិន​ត្រូវ​ចាត់​ទុក​យុទ្ធ​មិត្ត​ជា​គូ​ប្រកួត​នោះ​ទេ​ ។ ក្រោម​ស្ថានការណ៍​បច្ចុប្បន្ន​ ប្រទេសចិននិង​អាមេរិក​ត្រូវ​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ និង​ពុះពារ​ឧបសគ្គ​ មិន​ត្រូវ​ចោទ​គ្នា​ទៅ​វិញ​ទៅមក​ និង​លេងល្បែង​នយោបាយ​នោះ​ទេ​​​ ។ ​មាន​តែសាមគ្គី​គ្នានិង​សហការ​គ្នា​ ​ទើបយើង​អាច​ទទួល​បាន​ភាព​ឈ្នះ​-​ឈ្នះ​ ទើបអាច​កែ​ប្រែ​ពិភពលោក​បាន​ដែរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស