郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖អ្នកនយោបាយរបស់អាមេរិកដែលប្រញាប់ប្រញាល់ទម្លាក់កំហុសទៅឱ្យអ្នកផ្សេង តើចង់បិទបាំងពីការពិតប៉ុន្មានទៀតនៃករណីជំងឺឆ្លង?

2020-04-30 15:10:04 cri

    យោង​​តាម​ដំណឹង​ដែល​កាសែត Los Angeles Timesបាន​ចុះ​ផ្សាយ​ឱ្យ​ដឹងថា របាយការណ៍ធ្វើ​កោសល្យ​វិច័យ​​សាកសពដែល​ស្រុក​ Santa Claraរដ្ឋ​California​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​មុន​គេ​បង្អស់នៅ​អាមេរិក​ គឺ​នៅ​ថ្ងៃទី ៦​ខែ​កុម្ភៈ ។ ពេលវេលា​នេះ​គឺកើត​មុន​ជាង​​ពេលវេលា​កើត​មាន​ករណី​ស្លាប់​មុន​គេ​បង្អស់​ដែល​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​របស់​អាមេរិក​បាន​ប្រកាស​នៅ​កាល​ពី​មុនរហូត​ដល់​ទៅ​៣​សបា្តហ៍  ។ បច្ចុប្បន្ន ករណី​ស្លាប់​ដំបូង​បង្អស់​ដោយ​សារ​ជំងឺ​កូវីដ​១៩នៅ​​អាមេរិក គឺគ្មាន​ប្រវតិ្តធ្វើ​ទេសចរណ៍​ទេ ដូច្នេះ​ត្រូវ​បញ្ជាក់​ថា បាន​ឆ្លង​ជំងឺ​នេះ​ពី​ក្នុ​ងសហគមន៍ ។

    ភស្តុតាង​កាន់​តែ​ច្រើនឡើង​ៗ​បាន​លាត​ត្រដាង​ថា ក្នុ​ងដំណើរ​ទប់​ទល់​នឹង​ជំងឺ​ឆ្លង រដ្ឋាភិបាល​អាមេរិក​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​​​ចោទ​ជា​មន្ទិល​សង្ស័យ ។

    ភស្តុងតាង​បាន​បង្ហាញឱ្យ​ដឹង​ថា រដ្ឋាភិបាល​អាមេរិកមាន​ចេតនា​​បិទបាំង​នូវ​ការ​ព្រមាន​​ពី​ជំងឺ​ឆ្លង​នៅខណៈ​ពេល​ដំបូង ។ កាសែត New York Times​បាន​ចុះ​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា កាល​ពីខែ​មករា​ឆ្នាំ​នេះ លោកស្រីវេជ្ជបណ្ឌិត​អាមេរិកមួយ​រូប​​ធ្លាប់​លើកឡើង​ពី​ការ​ព្រមានអំពី​ករណីជំងឺ​ឆ្លង​នៅ​អាមេរិក ព្រម​ទាំង​បាន​ប្រគល់​របាយការណ៍​ធ្វើ​តេស្តជូន​​ស្ថាប័ន​ត្រួត​ពិនិត្យ​អាមេរិកផងដែរ ។ ប៉ុន្តែ​លោកស្រីត្រូវ​គេ​បញ្ជាឱ្យបិទមាត់ ។​

    ក្រៅពីនេះ អាមេរិក​ដែល​តែង​តែ​ឃោសនា​ថា​ខ្លួន​មាន​តម្លាភាពផ្នែក​ព័តមាន​ បែរ​ជា​ធ្វើ​រឿង​​ផ្ទុយគ្នា​​ទៅ​វិញ ពោលគឺ​ចាប់ពី​​ដើម​ខែ​មីនាមក​ មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​អាមេរិក​បាន​បញ្ឈប់ការ​​ប្រកាស​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​ករណីធ្វើ​តេស្ត​និង​ករណី​ស្លាប់ អ្នក​ប្រើ​អ៊ីនធឺណែត​របស់​អាមេរិក​ជា​ច្រើន​បាន​រិះគន់​ថា បាន​បិទបាំង​ករណី​ជំងឺ​ឆ្លង ។

    កា​រ​ទម្លាក់​កំហុស​ឱ្យ​គេ​មិន​អាច​បំពេញ​បន្ថែម​ចន្លោះ​ខ្វះខាត​របស់​ខ្លួន​ទេ ហើយ​កាន់​តែ​មិន​អាច​ជួយ​ស្រោច​ស្រង់​ពេលវេលា​និង​អាយុជីវិត​មនុស្ស​ដែល​បាន​បាត់​បង់​ទៅ​ហើយ ។ ហេតុនេះ​ ​ដាស់​តឿន​អ្នក​នយោបាយ​អាមេរិក​ ត្រូវ​តម្កល់​​សុវត្ថិភាព​អាយុជីវិត​មនុស្ស​លើ​កល​ល្បិច​នយោបាយ​ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស