郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រារព្ធធ្វើកិច្ចប្រជុំវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីការបរទេសប្រទេសBRICS ដោយជោគជ័យមានសារៈសំខាន់ណាស់

2020-04-30 14:24:14 cri

    ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​ដែល​បើក​ធ្វើ​នៅ​ថ្ងៃទី​២៩​ខែ​មេសា​នៅក្រុង​ប៉េកាំង លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ប្រទេស​ BRICS បាន​ប្រារព្ធ​ធ្វើ​កិច្ច​ប្រជុំ​វិសាមញ្ញ​ថ្នាក់​​រដ្ឋមន្ត្រី​ការ​បរទេស​ដោយ​ជោគជ័យ គឺ​ជា​ការ​​បញ្ចេញ​សញ្ញា​វិជ្ជមាន​​ស្តីពីការ​​បង្កើន​សាមគ្គីភាព​និង​កិច្ច​សហប្រតិបតិ្តការនៃ​ប្រទេស​ទាំង​៥​ ដោយ​រួម​សហការ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ដូច្នេះ​មាន​សារៈសំខាន់​យ៉ាង​​ពិសេស ។

    លោក ​ ​ Geng Shuang បាន​ថ្លែង​ទៀត​ថា ក្នុងកិច្ច​ប្រជុំ​លើក​នេះ លោក​ វ៉ាង​ យី សមាជិក​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការ​បរទស​ចិន​បាន​ឧទេ្ទសនាម​ពី​វិធានការ​មួយ​ចំនួន​របស់​ប្រទេស​ចិន​​ដើម្បី​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​ ​ ក្រោម​​ការ​ណែនាំ​និង​​ចាត់​ចែង​រៀប​ចំ​ដោយ​ផ្ទាល់​របស់​លោក ស៊ី ជីនភីង​ប្រធាន​រដ្ឋ​ចិន​ ក្រៅពីនេះ លោក វ៉ាង យី ក៏​បាន​អធិប្បាយ​ពី​គំនិត​ផ្តួច​ផ្តើម​សំខាន់ៗ​៤​ចំណុច​របស់​ប្រទេស​ចិន​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ទប់​ទល់នឹង​ជំងឺ​ឆ្លង ។ ក្នុ​ងកិច្ច​ប្រជុំ​ ប្រទេស BRICS បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​យោបល់​យ៉ាង​ស៊ី​ជម្រៅ​អំពី​បញ្ហា​ធំ​និង​សំខាន់ ដូច​ជា​ការ​ប្រកាន់​ខ្ជាប់​ពហុភាគី​និយម ការ​ចាប់ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​​ជំងឺ​ឆ្លង និង​ការជំរុញ​​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ BRICS ឱ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ​ជាដើម ព្រម​ទាំង​បាន​ឈាន​ដល់គំនិត​​ឯកភាពគ្នា​អំពី​បញ្ហា​មួយ​ចំនួន​ផង​ដែរ ។

    លោក Geng Shuang បាន​គូសបញ្ជាក់​ថា  ប្រទេ​សចិន​រីក​រាយ​បន្ត​ជំរុញ​ឱ្យ​ប្រទេស​ទាំង​៥​រួម​សហការ​ធ្វើ​ការងារការពារយ៉ាង​ម៉ឺង​ម៉ាត់​និង​រួម​គ្នា​​ប្រយុទ្ធ​ប្រឆាំងនឹង​​ជំងឺឆ្លងក្នុង​​ស្មារតីប្រទេស​​ BRICS ក្នុ​ងន័យ​ត្រួស​ត្រាយ​អនាគតដ៏​ល្អ​ប្រសើរ​នៃ​កិច្ច​សហប្រតិបតិ្តការ​និង​ឈ្នះ-ឈ្នះ ដើម្បី​ជំរុញ​ការ​បង្កើត​សហគមន៍​រួ​ម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស