翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចាប់ពីម៉ោងសូន្យថ្ងៃទី ៣០ ខែមេសាតទៅ ទីក្រុងប៉េកាំងបញ្ចុះកម្រិតប្រតិកម្មបន្ទាន់ចំពោះហេតុការណ៍សុខាភិបាលសាធារណៈដែលកើតឡើងជាបន្ទាន់

2020-04-30 17:11:53 cri

      ថ្ងៃទី ២៩ ខែមេសា លោក​ស្រី​Chen Bei ​លេខាធិការរង​នៃ​រដ្ឋបាល​ក្រុង​ប៉េកាំង​បាន​ប្រកាស​ថា ចាប់​ពី​ម៉ោង​សូន្យ​ថ្ងៃទី ៣០ ខែ​មេសាត​ទៅ​​ ទីក្រុង​ប៉េកាំង​បញ្ចុះ​កម្រិត​ប្រតិកម្ម​​បន្ទាន់​ចំពោះ​ហេតុការណ៍​សុខាភិបាល​សាធារណៈ​ដែល​កើត​ឡើង​ជា​ប​ន្ទាន់​​ពី​ថ្នាក់ទី​មួយ​មកនៅ​​ថ្នាក់​ទីពីរ ។ រីឯ​គោលនយោបាយ​​​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ដូចជា​ការ​ចេញ​ចូល​ក្រុង​​ ការ​ចេញ​ចូល​សហគមន៍​ស្នាក់នៅ​ និង​គមនាគមន៍​ជាដើម ក៏​ត្រូវ​សម្រួល​នៅ​ត្រឹម​កម្រិត​សម​ស្រប​ផងដែរ ។

      លោកស្រី​​​Chen Bei ​បាន​ថ្លែង​ថា អ្នក​មក​​បំពេញ​បេសកកម្ម​នៅក្រុង​ប៉េកាំង​​និងអ្នក​ធ្វើ​ដំណើរ​​​វិល​ត្រឡប់​មក​ក្រុង​ប៉េកាំង​វិញ​ពី​តំបន់​មាន​ហានិភ័យ​ទាបក្នុង​ប្រទេសចិន​​ នឹង​មិន​តម្រូវ​​ឱ្យ​ស្នាក់​នៅ​ផ្ទះ​រយៈ​ពេល ១៤ ថ្ងៃ​ទៀតទេ​ រីឯអ្នក​ដែល​បាននិង​កំពុង​ស្នាក់​នៅ​ផ្ទះ​​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក៏​អាច​លុប​ចោល​ការ​សង្កេត​មើល​​​រោគ​សញ្ញា​ក្នុង​ផ្ទះ​ដែរ ។ តែ​ក្នុង​នោះ​មិន​បូក​រួមអ្នក​​ដែលមក​ពី​ក្រៅដែន​ ​​ព្រមនិង​តំបន់​ហ៊ូប៉ី និង​វូហាន ក៏​ដូចជា​មកពីបណ្តា​ខេត្ត​-ទីក្រុង​​ណា​ដែលមាន​កម្រិត​ហានិភ័យ​ខ្ពស់​និង​មធ្យមនោះ​ទេ​ ។ 

      លោក​ស្រី​​Chen Bei ​បាន​គូសបញ្ជាក់ថា ការកែ​​សម្រួល​កម្រិត​ប្រតិកម្ម​​បន្ទាន់​​ពុំ​មាន​ន័យ​ថា​បាន​បន្ធូរ​បន្ថយ​ស្តង់ដារ​​និង​កម្លាំង​នៃ​ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លងនោះ​ទេ តែ​ជា​ការ​​លើក​​ឡើង​នូវ​សំណូមការ​កាន់តែ​ថ្មី​និង​កាន់​តែ​ខ្ពស់​ទៅលើ​ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស